Euro 2016៖ អាល្លឺម៉ង់​ឈ្នះ​អ៊ីតាលី​លើកដំបូង​បំផុត​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ធំ​ និពន្ធដោយ : ថ្មីៗ       July-03-2016, 10:39 am         844

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ អាល្លឺម៉ង់​ឈ្នះ​អ៊ីតាលី​លើកដំបូង​បំផុត​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ធំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro 2016 បន្ទាប់ពី​ពួកគេ​ទទួលបាន​ជ័យជម្នះ​ដ៏​តឹងតែង​មួយ​លើ​អ៊ីតាលី នៅ​ទីក្រុង Bordeaux កាលពី​រាត្រី​ថ្ងៃ​សៅរ៍​។ ជំនួប​រវាង​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ហើយ​អាល្លឺម៉ង់​ឈ្នះ ៦-៥ ក្រោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ម្ខាង​ចំនួន​៩​គ្រាប់​។​
--
​ការប្រកួត​ឈានដល់​នាទី​៦៥ Mesut Ozil រក​គ្រាប់​បញ្ចូល​ទី​នាំមុខ​សម្រាប់​អាល្លឺម៉ង់ ប៉ុន្តែ​នៅ​នាទី​៧៨ Leonardo Bonucci បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ ១-១ សម្រាប់​អ៊ីតាលី​។ ការប្រកួត​ឈានដល់​ការបន្ថែម​ម៉ោង​១៥​នាទី​ពីរដង ប៉ុន្តែ​មិនមាន​ការ​ស៊ុត​បញ្ចូល​ទី​ថែម​នោះឡើយ​។​

​ឈានដល់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី ក្រុម​ទាំង​ពីរបាន​ស៊ុត​គ្នា​ទៅវិញទៅមក​ដោយ​ម្ចា​ង​មាន​រហូតដល់​ទៅ​៩​លើក​។ អាល្លឺម៉ង់​បាន​ជោគជ័យ​ជាមួយ​លទ្ធផល ៦-៥ ។ សម្រាប់​អាល្លឺម៉ង់ Toni Kroos, Julian Draxler, Mats Hummels, Joshua Kimmich, Jerome Boateng និង Jonas Hector ធ្វើបាន​សម្រេច ខណៈ Thomas Muller, Mesut Ozil និង Bastian Schweinsteiger បាន​ខក​ឱកាស​។ សម្រាប់​អ៊ីតាលី Lorenzo Insigne, Andrea Barzagli, Emanuele Giaccherini, Marco Parolo និង Mattia De Sciglio បានសម្រេច​ផល ប៉ុន្តែ​កីឡាករ​៤​រូប រួមមាន Simone Zaza, Graziano Pelle, Leonardo Bonucci និង Matteo Darmian ស៊ុត​មិន​ចូល​ទី​។​

​នេះ​ជា​ជ័យជម្នះ​លើកដំបូង​របស់​អាល្លឺម៉ង់​ក្នុងចំណោម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ចំនួន​៩​លើក​ជាមួយ​អ៊ីតាលី​។ អាល្លឺម៉ង់​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​រង់​ចាំមើល​លទ្ធផល​នៃ​ជំនួប​រវាង​ម្ចាស់ផ្ទះ​បារាំង និង​អ៊ី​ស្លង់ នា​រាត្រី​នេះ​៕