រថយន្ត​បែន​បើក​កៀក​ចិញ្ចើម​ថ្នល់​ កិន​ក្មេង​ស្រី​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​រន្ធត់

រថយន្ត​បែន​បើក​កៀក​ចិញ្ចើម​ថ្នល់​ កិន​ក្មេង​ស្រី​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​រន្ធត់



បាត់ដំបង ​៖​ ក្មេង​ស្រី​ម្នាក់ ​ដែល​ទើប​តែ​មាន​អាយុ​៥​ឆ្នាំ​ ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​បើក​មក​កិន​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​គួរ​ឲ្យ​រន្ធត់ ខណៈ​ដែល​ក្មេង​ស្រី​រូប​នេះ កំពុង​ឈរ​ជាមួយ​នឹង​ក្មេង​ស្រី​ដទៃ​ទៀត​ចំនួន​៣​នាក់​ ដោយ​បម្រុង​ឆ្លង​ផ្លូវ ក៏​ស្រាប់​តែ​មាន​រថយន្ត​បែន​មួយ​គ្រឿង​នេះ​បើក​មក​កៀក​ហើយ​កិន​តែម្តង។

ហេតុការណ៍​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៦​ ត្រង់​ចំណុច​ខាងមុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រៃ​សីមា ​ស្ថិត​ក្នុង​ភូមិ​រស្មី ​ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​ ដែល​បង្កឡើង​ដោយ​រថយន្ត​បែន​ធុន​ធ្ងន់​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​តាកែវ ​3A-2429។

យោង​តាម​ប្រភព​ព័ត៌មាន​ ដែល​នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​គេ​សង្កេត​ឃើញ​មាន​ក្មេងៗ​ស្រី​មួយ​ក្រុម​ ដែល​មាន​គ្នា​ប្រមាណ​៤​នាក់​ ក្នុង​នោះ​ក៏​មាន​ក្មេង​ស្រី​រងគ្រោះ​នៅ​ទីនោះ​ដែរ ​ ក្នុង​គោលបំណង​ឆ្លង​ទៅ​ម្ខាង​ថ្នល់ ដែល​ក្នុង​នោះ​គឺ​ក្មេង​ស្រី​រងគ្រោះ​បា​ន​ឈរ​នៅមុខ​គេ ដែល​នៅ​កៀក​នឹង​ទ្រូង​ថ្នល់។ នៅ​ពេល​នោះ​ដែរ ក៏​មាន​រថយន្ត​បែន​មួយ​គ្រឿង ​បាន​បើកបរ​កៀក​នឹង​ចិញ្ចើមថ្នល់​ ហើយ​បាន​បើក​មក​កៀរ​ទៅលើ​ក្មេង​ស្រី ព្រមទាំង​បាន​កិន​ទៅលើ​កុមារី​នោះ​តែ​ម្តង​ ដែល​បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​ចេញ​ពោះវៀន​មក​ខាងក្រៅ​គួរ​ឲ្យ​រន្ធត់​ ដោយ​នៅ​ពេលនោះ​ដែរ ទាំង​សាច់ញាតិ​ និង​ជីដូន​បាន​ចេញ​មក​ស្រែក​ទ្រហោ​យំ​គួរ​ឲ្យ​សង្វេគ​ក្រៃលែង។

ភ្លាមៗ​នោះ ​អ្នកបើកបរ​រថយន្ត​ ដែល​គេ​ស្គាល់​ថា​ មានឈ្មោះ​ផាត ភាព​ ភេទ​ប្រុស​ អាយុ​
៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន បាន​បើក​រថយន្ត​បង្ក​យកទៅ​លាក់​ទុក​ក្នុងផ្ទះ ​ហើយ​រត់​គេចខ្លួន​បាត់ស្រមោល ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដឹកនាំ​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ការ​សោះ​ស្រាយ​ជា​ក្រោយ។ ដោយឡែក​សព​កុមារី​រងគ្រោះ​ក៏​​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ហើយ​ដែរ៕
រថយន្ត​បែន​បើក​កៀក​ចិញ្ចើម​ថ្នល់​ កិន​ក្មេង​ស្រី​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​រន្ធត់

រថយន្ត​បែន​បើក​កៀក​ចិញ្ចើម​ថ្នល់​ កិន​ក្មេង​ស្រី​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​រន្ធត់