អាចារ្យ​ភ្លុក​តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ រត់​ទៅ​ចង.ក​សម្លាប់​ខ្លួន

អាចារ្យ​ភ្លុក​តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ រត់​ទៅ​ចង.ក​សម្លាប់​ខ្លួន



កោះកុង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា អ្នកភូមិ​បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ ក្រោយពី​ប្រទះឃើញ​សាកសព​របស់​អាចារ្យ​ភ្លុក​ប្រចាំ​ភូមិ​ម្នាក់ បាន​ចង.ក​សម្លាប់​ខ្លួនឯង នៅ​ចំណុច​ឃ្លាំង​ទំនិញ​តា​ប៉ន ស្ថិត​ក្នុង​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

តាម​ប្រភព​ពី​សាច់ញាតិ​សព​បាន​ឲ្យ​ដឹង​ថា សព​មាន​ឈ្មោះ​អ៊ា សុផល ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អាចារ្យ​ភ្លុក មាន​ទីលំនៅ​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ហើយ​ប្រហែលជា​គាត់​តូចចិត្ត​និង​ជំងឺ​ប្រចាំកាយ​របស់គាត់​ហើយ​បានជា​គាត់​មក​ចង​.ក​ធ្វើ​អត្តឃាត​​​របៀបនេះ។

ក្រោយ​ការពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​​​​​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អាចារ្យ​ភ្លុក​តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ រត់​ទៅ​ចង.ក​សម្លាប់​ខ្លួន

អាចារ្យ​ភ្លុក​តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ រត់​ទៅ​ចង.ក​សម្លាប់​ខ្លួន