“Shouldn’t Be” របស់​ Jay Chou ​ត្រូវ​បាន​គេ​ដាក់​ក្នុង​រឿង Ice Fantasy

“Shouldn’t Be” ​បទ​ចម្រៀង​មនោសញ្ចេតនា​ស៊ីជម្រៅ​របស់​ Jay Chou ​និង​តារា​ចម្រៀង​ស្រី A-Mei ​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​សាច់រឿង​ភាគ​ចិន​មួយ​ដែល​មាន​ចំណង​ជើង​ថា Ice Fantasy ។

 

“Shouldn’t Be” របស់​ Jay Chou ​ត្រូវ​បាន​គេ​ដាក់​ក្នុង​រឿង Ice Fantasy

 

Ice Fantasy ​ជា​ខ្សែ​ភាពយន្ដ​ភាគ​ចិន ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ​នេះ ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ដោយសារ​តែ​សាច់​រឿង​មួយ​នេះ​មាន​លាយ​ឡំ​និង​មនោសញ្ចេតនា​ស៊ីជម្រៅ ក៏​ដូចជា​ដក​ស្រង់​ចេញ​ពី​ប្រលោម​លោក​ដ៏​ល្បី​របស់​ចិន​ផង​ដែរ។ ដើម្បី​ឱ្យ​សាច់​រឿង​កាន់​តែ​ជក់​ចិត្ត​ថែម​ទៀត អ្នក​ដឹក​នាំ​រឿង Ju Jue Liang ​បាន​អញ្ជើញ​តារា​ចម្រៀង​ Jay Chou ​និង ​A-Meiដើម្បី​ច្រៀង​ក្នុង​សាច់​រឿង​នេះ​តែ​ម្ដង ដែល​បទ​មួយ​នោះ​មាន​ចំណង​ជើង​ថា “Shouldn’t Be”។

 

ចង់​ដឹង​ថា​បទ Jay Chou ​ពិរោះ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖​Dramaforever