Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…

6 Videos


តារាសម្តែងស្រីហុងកុងល្បីឈ្មោះ Sonija Kwok ត្រូវបានគេដឹងថា កំពុងចង់បានកូនប្រុសយ៉ាងខ្លាំង តែនាង និង ស្វាមី មិនសូវជាមានពេលវេលាច្រើនដើម្បីជួបគ្នានោះទេ ហើយសព្វថ្ងៃ នាង និង ស្វាមី មិនបានជួបគ្នាអស់ពេល ៣ ខែមកហើយ ។

P9

Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…

តារាសម្តែងស្រីដែលបានចាកចេញពីប៉ុស្តិ៍ TVB កាលពីឆ្នាំ ២០១៥ រូបនេះ បានឲ្យដឹងថា នាងនឹងរៀបគម្រោងធ្វើដំណើរកម្សាន្តនៅមាត់សមុទ្ររយៈពេលប៉ុន្មានខែខាងមុខ ក្រោយពេលស្វាមី បញ្ចប់ការងារអស់ ។ នាងបានប្រាប់ដែរថា ប្រសិនបើធម្មជាតិកំណត់ឲ្យនាងមានកូនម្នាក់ទៀត នាងសង្ឃឹមថា នាងនឹងមានកូនប្រុស ។ នាងក៏បានសារភាពដែរថា នាងមិនបានជួបមុខស្វាមី អស់រយៈពេល ៣ ខែមកហើយ តែនាងក៏បានបញ្ជាក់ដែរថា នាង និង ស្វាមីតែងតែផ្ញើសាររកគ្នាជារៀងរាល់ថ្ងៃ ។

Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…

ចំពោះបញ្ហាដែលសួរទៅនាងថា នាងបារម្ភខ្លាចស្វាមីផិតក្បត់ទេ នាងបានឆ្លើយថា ស្វាមីនាងបានផ្តល់ទំនុកចិត្តយ៉ាងច្រើនឲ្យនាងជឿជាក់ ហើយនាងបានបន្ថែមថា ដោយសារនាង និង ស្វាមីមិនសូវបាននៅជិតគ្នា ទើបពួកគេទាំងពីរសប្បាយរីករាយណាស់ ពេលជួបគ្នាម្តងៗ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…
Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…
Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…
Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…
Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…
Sonija Kwok ចង់បាន​កូន ស្របពេល​ប្តី​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត