របាយការណ៍​បង្ហាញ​ថា ​អ្នក​កើត​ជំងឺគ្រុនឈាម​នៅ​ខេត្ត​មណ្ឌលគិរី​​​​​​ ​​បាន​រាយប៉ាយ​ស្ទើរ​គ្រប់​ស្រុក​ទូទាំង​ខេត្ត

របាយការណ៍​បង្ហាញ​ថា ​អ្នក​កើត​ជំងឺគ្រុនឈាម​នៅ​ខេត្ត​មណ្ឌលគិរី​​​​​​ ​​បាន​រាយប៉ាយ​ស្ទើរ​គ្រប់​ស្រុក​ទូទាំង​ខេត្ត

មណ្ឌលគិរី​ ៖ ​បន្ទាប់ពី​មាន​ការ​ចុះផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ អំពី​ករណី​ជំងឺ​គ្រុនឈាម​បាន​ផ្ទុះឡើង​នៅ​ខេត្ត​មណ្ឌលគិរី​រួច​មក​​ ឥឡូវ​​នេះ​របាយការណ៍​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុនឈាម​បាន​បង្ហាញ​ហើយ​ថា ករណី​អ្នក​កើត​ជំងឺគ្រុនឈាម​នៅ​ខេត្ត​មណ្ឌលគិរី​ពិតជា​បាន​កើត​មាន​រាយប៉ាយ​ស្ទើរ​គ្រប់​ស្រុក​ទូទាំង​ខេត្ត ​ដោយ​ក្នុង​នោះ​ករណី​គ្រុន​ឈាម​សរុប​មាន​ចំនួន​២២២​នាក់ ក្នុង​ចំណោម​ប្រជាជន​៦៧៣៥០​​នាក់ ​ដែល​ត្រូវ​នឹង​អត្រា​អាំងស៊ីដង់​៣.៣​ ក្នុងចំណោម​មនុស្ស​១០០០​នាក់។

មន្ត្រី​និយាយ​ថា ចាប់ពី​ដើម​សប្ដាហ៍​ទី​២០ ​ឆ្នាំ​២០១៦​នេះ​ តាម​ប្រព័ន្ធ​អង្កេត​តាមដាន​ខេត្ត​បាន​សង្កេត​ឃើញ​ថា កំពុង​មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ក្ដៅ​ចំនួន​៣០​នាក់​ ដែល​បាន​ចូល​មក​ទទួល​សេវា​ពិគ្រោះ​ង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ជាពិសេស​នៅ​មន្ទីរពេទ្យ​បង្អែក​សែន​មនោ​រម្យ​មាន​អ្នកជំងឺ​សរុប​ចំនួន​២១៥​នាក់​ ជា​ករណី​សង្ស័យ​ជំងឺគ្រុនឈាម។

ដោយ​ហេតុ​ថា ​ចំនួន​អ្នក​កើត​ជំងឺ​គ្រុនឈាម​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ ​ដូច​អ្វី​ដែល​បណ្ដាញ​ព័ត៌មាន​បាន​ចុះផ្សាយ ​ក៏​ដូច​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​នេះ ​ហើយ​វា​ជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ផង​នោះ លោក​​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចាត់​បញ្ជូន​ក្រុមការងារ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ជាបន្ទាន់​ ដែល​ដឹកនាំ​ដោយ​លោក វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ​និង​លោក​វេជ្ជបណ្ឌិត ជា ហ៊ុ​ច អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​​​ចុះ​មក​ខេត្ត​មណ្ឌលគិរី​ដើម្បី​ចូលរួម​បន្ត​ការងារ​សហការ​ជាមួយ​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី​ និង​មន្ត្រី​សាលាខេត្ត​ជា​ច្រើន​រូប​ទៀត ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ប៊ុន ស៊ួ​រ នាយក​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ ចុះ​អនុវត្ត​ការងារ​អង្កេត​តាមដាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​និង​បន្ត​ស្រាវជ្រាវ​នៅ​តាម​បន្ទប់​ព្យាបាល​ឯកជន​ចំនួន​៦​កន្លែង ​និង​ចុះ​ពិនិត្យ​ស្ថានភាព​ជំងឺ​ជាក់ស្ដែង​នៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃុំ​ប៊ូស្រា​តាមរយៈ​សកម្មភាព​ចុះ​ពិនិត្យ​ និង​វាយតម្លៃ​លើ​ការ​ធ្វើ​រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល​ជំងឺគ្រុនឈាម​នៅ​គ្លីនិក​ព្យាបាល​ឯកជន។ ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធផល​គ្រប​ដណ្ដប់​ថ្នាំ​បាណកឃាដ​(​ថ្នាំ​អា​បែ​ត​)​នៅ​តាម​ភូមិ​ឃុំ​ជាច្រើន​នៅ​ក្នុង​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូររាំង​ និង​បន្ត​យុទ្ធនាការ​នេះ​នៅ​គ្រប់​គោលដៅ ជា​បន្តទៀត ​ប្រយោជន៍​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។

លោក ប៊ុន ស៊ួ​រ នាយក​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​វេជ្ជបណ្ឌិត​ថ្នាក់​ជាតិ ​ដែល​បាន​ចុះ​មក​ពិនិត្យ​លើ​ករណី​នេះ​ បាន​ធ្វើ​ការ​សង្កត់ធ្ងន់​ដល់​គ្លីនិក​ឯកជន​ជាច្រើន​នៅ​មណ្ឌលគិរី​ សូម​កុំ​ធ្វើការ​បំភ័យ​ដល់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​ភ័យ បើ​មាន​ករណី​សង្ស័យ​ថា​មាន​ជំងឺ​នេះ​សូម​ប្រញាប់​ធ្វើការ​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​រក​សេវា​ព្យាបាល។

លោក​ប៊ុន ស៊ួ​រ​ បាន​លើក​ឡើង​ផង​ដែរ​ថា ​បើសិនជា​គ្លីនិក​ឯកជន​នៅតែ​បំពាន​បទបញ្ជា​របស់​មន្ទីរ​ក្រុម​ការងារ​នឹង​ឈាន​ទៅ​ចាត់ការ​តាម​ច្បាប់៕