លោក​ម៉ែន ​វិបុល ​អញ្ជើញ​ចូលរួម​សម្ពោធ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​កំពង់​ចំលង​ស្រុក​ស្វាយជ្រំ

លោក​ម៉ែន ​វិបុល ​អញ្ជើញ​ចូលរួម​សម្ពោធ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​កំពង់​ចំលង​ស្រុក​ស្វាយជ្រំ

ស្វាយរៀង ​៖​ លោក​ម៉ែន​ វិបុល​ អភិបាល​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ​បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ជា​ផ្លូវការ​នូវ​អាគារ​ប៉ុស្តិ៍​រដ្ឋបាល​ នគរបាល​ឃុំ​កំពង់ចំលង ​ដែល​ចំណាយ​ថវិកា​អស់​១៥០០០​ដុល្លារ ​សាងសង់​អស់​រយៈពេល​ប្រមាណ​ជិត​២​ខែ​ ជា​អំណោយ​របស់​លោក​ម៉ែន​វិបុល។ នៅ​ក្នុង​ពិធី​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​៦០០​នាក់​ផង​ដែរ។

លោក​ម៉ែន ​វិបុល​ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់ ​និង​របៀបរៀបរយ​សង្គម​ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ជោគជ័យ​នោះ​ កងកម្លាំង​​សមត្ថកិច្ច​យើង​ត្រូវ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យ​បាន​សមរម្យ​ និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ងាយ​នឹង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ ដែល​កើត​ឡើង​នៅ​មូលដ្ឋាន។

លោក​ម៉ែន ​វិបុល ​ក៏បាន​ជំរុញ​ដល់​អាជ្ញាធរ​នៅ​មូលដ្ឋាន​ត្រូវ​ផ្ដល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​ និង​មិន​ត្រូវ​យក​លើស​សេវា​កំណត់​របស់​រដ្ឋ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ពង្រឹង​សន្តិសុខ​សង្គម​ជាពិសេស​បញ្ហា​គ្រឿងញៀន ​ដែល​ជា​បញ្ហា​រសើប​មួយ​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​ ព្រោះ​គ្រឿងញៀន​នេះ​បាន​បញ្ជ្រាប​ដល់​ជនបទ​ ហើយ​មាន​ទាំង​សិស្សសាលា​ និង​ព្រះសង្ឃ​ក៏បាន​ប្រើប្រាស់​គ្រឿងញៀន​ដែរ។

លោក​ម៉ែន​ វិបុល ​បាន​ដោះស្រាយ​សំណូមពរ​របស់​ពលរដ្ឋ​ និង​អាជ្ញាធរ​ស្នើ​ឲ្យ​ជួយ​ដោះ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​ពិធី​នេះ​ដូចជា​បញ្ហា​ផ្លូវ សាលារៀន អគ្គិសនី​ជាដើម៕