វិធី​សំអាត​សួត​សម្រាប់​អ្នក​ជក់បារី​ !

ការបោះបង់ការជក់បារីគឺមិនមានភាពងាយស្រួលនោះទេ ហើយសូម្បីតែការគិតថាចង់បោះបង់នោះ ក៏ធ្វើអោយអ្នកមានការភ័យខ្លាច និងមិនអាចធ្វើបានោះដែរ ។ ប្រសិនបើអ្នកបានព្យាយាមបោះបង់ហើយនោះ នៅតែមិនអាចធ្វើទៅបាន អ្នកប្រាកដជាប្រឈមមុខ ខ្លាំងនឹងបញ្ហាសុខភាពមិនខាន នៅពេលឈានដល់វ័យចំណាស់បន្តិច ។

បើយោងតាមអង្គការសុខភាពពិភពលោកបានអោយដឹងថា ប្រជាជនប្រមាណជាង ៥លាននាក់នៅទូទាំង ពិភពលោកបានប្រឈមមុខនឹងបញ្ហាសុខភាពបណ្តាលមកពីការជក់បារី ។ នេះមានន័យថា នៅរៀងរាល់ ៦វិនាទីម្តងមានមនុស្សម្នាក់នៅទូទាំងពិភពលោកបានស្លាប់ដោយបញ្ហានេះ ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រនៃការផ្សំភេសជ្ជៈពិសារដើម្បីលាងសំអាតសួត ចំពោះអ្នកជក់បារី។ បើធ្វើដូច្នេះអោយបាន ៣ថ្ងៃ នោះវានឹងជួយលាងសំអាតសួតបាន ៖

• យកខ្ទឹមបារាំងទំងន់ ៤០០ក្រាមទៅលាងនិងចិតជាចំណិតតូចៗ
• ម្សៅរមៀត ២ស្លាបព្រាកាហ្វេ
• ទឹកមួយលីត្រ
• ស្ករស (ពណ៌ត្នោត) ចំណុះ ៤០០ក្រាម
• មើមខ្ញី ១ចំណិតតូចល្មម

យកទឹកទៅដាំពុះ រួចចាក់ស្ករពណ៌ត្នោតចូល ទុករហូតដល់ពុះម្តងទៀត ទើបដាក់ខ្ញី ខ្ទឹមបារាំង និង បន្ថែមម្សៅរមៀត រួចបន្ថយកំដៅភ្លើងដាំទឹក ហើយទុកឱ្យវាពុះសព្វបន្តិច ។ នៅពេលរួចរាល់ហើយ ទុកវាអោយត្រជាក់ រួចច្រក ដបទុកក្នុងទូរទឹកកកពិសារ ។

អ្នកអាចពិសារនៅរៀងរាលព្រឹកពេលពិសារអាហារពេលព្រឹករួច និង នៅពេលល្ងាចរយៈពេល ២ម៉ោង ក្រោយអាហារពេលល្ងាច។ ហើយដើម្បីអោយមានប្រសិទ្ធភាពថែមទៀតនោះ អ្នកគួរធ្វើលំហាត់ប្រាណឱ្យចេញញើស រយៈពេល ៣ ថ្ងៃ ក្នុងពេលពិសារនោះអ្នកនឹងទទួលបានផល ។ ដោយឡែកអ្នកក៏គួរងូតទឹកជាមួយទឹកក្តៅឧណ្ណៗបន្ថែមដើម្បីសម្រេចផលបានច្រើន តែមិនត្រូវងូតយូរលើសពី ២០ នាទីនោះទេ ៕សុផល

ប្រភព៖ pmhotnews

  • វិធី​សំអាត​សួត​សម្រាប់​អ្នក​ជក់បារី​ !已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:សុខភាព
Tags: