បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

បុរសអ្នកភូមិម្នាក់ក្នុងខេត្តសានទុង ប្រទេសចិន បានច្នៃបង្កើតចេញជារថពាសដែកមួយគ្រឿងមានខ្នាត ១លើ១ចម្លងតាមរថក្រោះចម្បាំងធុន Type 99 របស់ចិន ធ្វើឲ្យសាធារណជនចិនជាច្រើនភ្ញាក់ផ្អើលខ្លាំង។

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

តាមសារព័ត៌មាន People Daily លោក ប៉េង ហៅជី បានចំណាយពេល១១ខែផលិតចេញជារថក្រោះខាងលើឡើង ដោយមានការជួយពីមិត្តភ័ក្ដិរបស់លោក។ រថក្រោះចម្លងរបស់លោក ប៉េង មានប្រវែងសរុប១០ម៉ែត្រ ទទឹង៣ម៉ែត្រ និងទម្ងន់២០តោន ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត អាចរត់បាន១៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីរូបរាង និងដំណើរការរថពាសដែករបស់លោក ប៉េង ស្ទើរតែដូចនឹងរថក្រោះចម្បាំងចិនទាំងស្រុងក្ដី ប៉ុន្តែក្រុមលោកពុំអាចបំពាក់មុខងារឲ្យរថក្រោះខាងលើបាញ់គ្រាប់បាននោះទេ។ បើតាមលោក ប៉េង បានឲ្យដឹងថា លោកពុំមានបទពិសោធន៍ច្រើនទាក់ទងនឹងការធ្វើរថពាសដែកនោះទេ តែលោកមានចំណូលចិត្តខ្លាំងទាក់ទងនឹងយុទ្ធោបករណ៍ ជាពិសេសកូនប្រុសរបស់លោកជាសិស្សយោធា ដូចនេះលោកចង់ឲ្យគេស្វែងយល់ឲ្យពីរថក្រោះនោះឲ្យបានច្រើន។

 

នាថ្ងៃខាងមុខ លោកប៉េងគ្រោងនឹងច្នៃធ្វើជារថពាសដែកធុនផ្សេងៗទៀតផងដែរ ដើម្បីឲ្យក្មេងៗក្នុងភូមិលោកស្វែងយល់ទាក់ទងនឹងវិស័យយោធាបានច្រើន៕

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

 

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​

ប្រែសម្រួល៖ sabay (មាន រតនា)
ប្រភព៖ shanghaiist

  • បុរស​ចិន​​​​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ ផលិត​រថក្រោះ​បាន​​១​​គ្រឿង​​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:កំសាន្ត
Tags: