តើអ្នកមិនគួរ ប្រើក្រដាសជូតមាត់ ដើម្បីធ្វើការសម្អាតអ្វីខ្លះ?

ក្រដាសជូតរាប់ចាត់ទុកថាជារបស់ដែលមិនអាចខ្វះបាននៅក្នុងគេហដ្ឋានរបស់អស់លោកអ្នក ហើយជាទូទៅគឺអ្នកតែងតែដាក់វាជាប់ ក្នុងកាបូបស្ពាយផ្ទាល់ខ្លួនជាប្រចាំថ្ងៃ ឬក៏នៅលើតុការិយាល័យធ្វើការងារជាដើម។

ប៉ុន្តែអ្នកដឹងទេថាក្រដាសជូតនេះមិនមែនអាចប្រើជូតរបស់អ្វីក៏បាននោះទេ ប្រសិនបើអ្នកមិនដឹងថា តើមិនត្រូវប្រើវាដើម្បីជូតវត្ថុអ្វីខ្លះ? ខ្មែរឡូតសូមចែករំលែកដូចតទៅ៖

១.វ៉ែនតា៖ មិនគួរប្រើក្រដាសជូតមាត់ សម្រាប់ជូតសម្អាតកញ្ចក់វ៉ែនតាជាទីស្រឡាញ់របស់អ្នកនោះទេ ពីព្រោះថាវានឹងធ្វើឱ្យមានស្នាមកកិតតូចៗជាច្រើន យូរៗទៅនឹងអាចបណ្តាលឱ្យ កញ្ចក់វ៉ែនតាអ្នកសឹករិចរិល ថែមទាំងស្រអាប់ជាងមុនទៀតផង។ ដូច្នេះអ្នកគួរប្រើក្រណាត់ដែលមានសាច់ទន់ៗ មកជូតលើវាវិញទើបជាការប្រសើរ។

២. គ្រឿងសង្ហារឹមដែលមានធូលីដី៖

វាជារឿងធម្មតាទៅហើយ ដែលរបស់របរដែលដាក់តាំងលម្អនៅក្នុងផ្ទះ តែងមានជាប់ធូលីដី ជាពិសេសគឺគ្រឿងសង្ហារឹម ដែលមានផ្ទៃរលោងស្អាត ងាយនឹងជាប់ធូលីជាងវត្ថុផ្សេងៗ។ ប្រសិនបើវាមានធូលីច្រើនដូច្នេះ ប្រការចៀសវាងជាដាច់ខាតគឺអ្នកមិនគួរយកក្រដាសជូតមាត់ទៅធ្វើការជូតសម្អាតវានោះទេ។  នេះក៏ព្រោះតែវត្ថុដែលមានសភាពភ្លឺរលោងស្អាត ងាយនឹងត្រូវរងការកកិតពីក្រដាសជូត។ បើអ្នកប្រើវាជូតជារឿយៗគ្រឿងសង្ហារឹមរបស់អ្នក នឹងឆាប់សឹកដោយមិនដឹងខ្លួន។ វិធីល្អអ្នកត្រូវប្រើក្រណាត់សើម ឬអំបោះរោមសត្វវិញ ដើម្បីកម្ចាត់ធូលីស្មោគគ្រោកទាំងនោះ។

៣. គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ៖ ព្រោះថាក្រដាសជូតមាត់មានផ្ទៃគគ្រើម បើអ្នកប្រើប្រាស់វាយកទៅជូតលើអេក្រង់ ទូរស័ព្ទ ឬកុំព្យូទ័រអាចបណ្តាលឱ្យមានស្នាមគ្រើមជាងមុនទៅទៀត។ ជម្រើសល្អបំផុតមានតែក្រណាត់ស្អាតទេ ទើមសាកសមនឹងតួនាទីសម្អាតវត្ថុទាំងអស់នេះបាន។

៤. ស្នាមប្រឡាក់នៅលើកំរាលព្រំ៖

កំរាលព្រំនៅក្នុងផ្ទះ បើវាប្រឡាក់ហើយពិតជាពិបាកសម្អាតណាស់ ហើយប្រសិនបើអ្នកប្រើក្រដាសជូតមាត់​​ ដើម្បីសម្អាតស្នាមប្រឡាក់នោះ ប្រាដកជារឹតតែមិនស្អាត ថែមទាំងធ្វើឱ្យវាប្រលាក់លើសដើមផង ព្រោះក្រដាសនេះស្តើងណាស់បើត្រូវទឹក ឬរបស់សើមផ្សេងៗវានឹងងាយរលាយជាក់ជាមិនខាន។

៥. សំលៀកបំពាក់ដែលមានពណ៌ខ្មៅ៖

ប្រសិនបើមានស្នាមប្រឡាក់នៅលើសម្លៀកបំពាក់ខ្មៅរបស់អ្នក ការប្រើក្រដាសជូតដើម្បីលុបបំបាត់ស្នាមទាំងនោះ វាពិតជាគ្រោះថ្នាក់ណាស់ ព្រោះក្រដាសនេះមានពណ៌ស. ដូច្នេះវានឹងងាយរំលេចកំទិចកំទី​ ដែលនៅសល់ជាប់នៅត្រង់កន្លែងដែលបានជូតនោះងាយមើលឃើញច្បាស់ជាងមុនទៅទៀត៕

ពេលដឹងដូច្នេះហើយ តើអ្នកគួរប្រើក្រដាសជូតមាត់​ សម្អាតស្នាមកង្វក់ទាំងនោះទៀតទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើអ្នកមិនគួរ ប្រើក្រដាសជូតមាត់ ដើម្បីធ្វើការសម្អាតអ្វីខ្លះ?

តើអ្នកមិនគួរ ប្រើក្រដាសជូតមាត់ ដើម្បីធ្វើការសម្អាតអ្វីខ្លះ?

តើអ្នកមិនគួរ ប្រើក្រដាសជូតមាត់ ដើម្បីធ្វើការសម្អាតអ្វីខ្លះ?