ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ច្រកចេញ​ឈើ​ទៅ​ស្រុក​យួន

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ពួក​គាត់​សង្កេត​ឃើញ​មាន​ក្បួន​រថយន្ត​ហែ​កឋិន​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​​លើ​ផ្លូវជាតិ​លេខ​៧៨ ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភូមិ​ភិ ប៉ុន្តែ​ពុំដែល​ឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​នោះ​ទេ​។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​០២ កក្កដា ២០១៦ នេះ រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ស និង​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ផ្ទុក​ឈើ​ប្រណីត​ពេញ ដឹក​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភូមិ​ភិ ស្ថិត​ក្នុងភូមិ​សេ​សាន ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ដោយ​រលូន​។

នៅ​ក្នុង​នោះ​ដែរ ក្បួន​រថយន្ត​ស៊េរី​ទំនើប​ៗ​ដូច​ជា​រថយន្ត​ធុន​ត្រា ឡិច​ស៊ី​ស បា​ឡែ​ន ឡង់​គ្រី​ស័​រ ក្នុង​១​យប់​មិន​ក្រោម​ពី​២០-៣០​គ្រឿង​នោះ​ទេ ។

អ្នក​ដែល​គ្រប់ទឹក​គ្រប់​ជុ​យ គឺ​ប្រធាន​ច្រក​ទ្វារ សូមកុំ​ប្រកែក​...