ទិដ្ឋភាព​​​​​​​ដ៏​ស្វិតស្វាញ​នៃ​ការ​ប្រកួត​ជើង​ឯក​​​​លី​ប្រពន្ធ​ជម្នះ​ឧបសគ្គ​​កម្រិត​​​​ពិភព​លោក ២០១៦​

ការ​ប្រកួត​​​​​ជ្រើស​រើស​ជើង​ឯក​លី​ប្រពន្ធ​រត់​កាត់​​តាម​ផ្លូវ​​មាន​ឧបសគ្គ​​កម្រិត​ពិភព​លោក​ឆ្នាំ​២០១៦ ដែល​ធ្វើ​​ឡើង​នា​ទី​ក្រុង ​Sonkajaervi ប្រទេស​ហ្វាំងឡង់​​នា​ពេល​ថ្មី​ៗ​នេះ​ បាន​បង្ក​ជា​សកម្មភាព​​​​ជក់​ចិត្ត​​ដល់​អ្នក​ចូល​រួម​ទស្សនា​ជា​ច្រើន​ដែល​បាន​ចូល​រួម។

ទិដ្ឋភាព​​​​​​​ដ៏​ស្វិតស្វាញ​នៃ​ការ​ប្រកួត​ជើង​ឯក​​​​លី​ប្រពន្ធ​ជម្នះ​ឧបសគ្គ​​កម្រិត​​​​ពិភព​លោក ២០១៦​

សម្រាប់​ឆ្នាំ​២០១៦​​នេះ មាន​បេក្ខភាព​ជា​​​គូ​ស្វាមី​ភរិយា​​ភាគ​ច្រើន​មក​ពី​​រុស្ស៊ី​ សហរដ្ឋអាមេរិក និង​ជប៉ុន​​មក​ចូល​រួម​ ហើយ​អ្វី​ដែល​ពិសេស​​ក្នុង​ឆ្នាំ​នេះ គឺ​អ្នក​​មិន​ទាន់​រៀប​ការ​ តែ​​​មាន​ដៃគូ ឬ​អ្នក​គ្មាន​ដៃ​គូ​តែ​ចង់​ចូល​រួម អាច​ខ្ចី​​ដៃ​គូ​​ណា​ម្នាក់​ដែល​​គេ​ព្រមព្រៀង​ស្ម័គ្រ​ចិត្ត​ ក៏​​អាច​ចូល​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​ផង​ដែរ។ ​​​

នៅ​ក្នុង​​លក្ខខណ្ឌ​ប្រកួត​​​​ តម្រូវ​ឲ្យ​ភាគី​បុរស​ជា​ប្ដី​​​​ដាក់​ប្រពន្ធ ​​ឬ​ដៃ​គូ​របស់​ខ្លួន​​​លើ​ស្មា​ដោយ​ដាំ​ក្បាល​​ទៅ​ក្រោយ​ខ្នង​​រួច​​រត់​កាត់​ផ្លូវ​មាន​ឧបសគ្គ​​ចម្ងាយ​២៥០​ម៉ែត្រ។ ​​ ចំពោះ​ភាគី​នារី​​ត្រូវ​ពាក់​មួក​​សុវត្ថិភាព​ការពារ​ក្បាល និង​មាន​ទម្ងន់​យ៉ាង​តិច​​​ណាស់ ៤៩​គីឡូ​ក្រាម​ ក្នុង​ករណី​ស្រាល​ជាង​ទម្ងន់​នេះ ត្រូវ​​ស្ពាយ​​របស់​របរ​ជា​បន្ទុក​​បន្ថែម។

ទិដ្ឋភាព​​​​​​​ដ៏​ស្វិតស្វាញ​នៃ​ការ​ប្រកួត​ជើង​ឯក​​​​លី​ប្រពន្ធ​ជម្នះ​ឧបសគ្គ​​កម្រិត​​​​ពិភព​លោក ២០១៦​

ម្ចាស់ជើងឯកឆ្នាំ២០១៦ ​លោក ​Dimitriy Sagal និង​អ្នក​​ស្រី Anastasia Loginova

​​​​​​​​​​សម្រាប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​​​​​​​ឆ្នាំ​២០១៦​ខាង​លើ​នោះ​ ជើង​ឯក​​លី​ប្រពន្ធ​គឺ​បាន​គូ​ស្វាមី​ភរិយា​​មក​ពី​រុស្ស៊ី គឺ​លោក ​Dimitriy Sagal និង​អ្នក​​ស្រី Anastasia Loginova ។ អម​ជា​មួយ​​ការ​រក​ឃើញ​ជើង​ឯក​ជ័យ​ជម្នះ​​ សារព័ត៌មាន​អង់គ្លេស Daily Mail បាន​ថត​ជា​ទិដ្ឋភាព​ក្នុង​ការ​ប្រកួត​​តាន​តឹង​តែ​បាន​បង្កើត​ជា​បរិយាកាស​រីក​រាយ​​​ក្នុង​ព្រឹត្តិការណ៍​នោះ​​មក​​បង្ហាញ​​ដូច​ខាង​ក្រោម៖

ចុចអាន៖  ​កម្មវិធី​ជើង​ឯក​លី​ប្រពន្ធ​ជម្នះ​ឧបសគ្គ​កម្រិត​​​​​​​ពិភពលោក

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​