លោក ស៊ុន ចាន់ថុល​៖ ការប្រឡង​ក្របខណ្ឌ​ក្រសួង​សាធារណការ មាន​តម្លាភាព​១០០% និពន្ធដោយ : រ៉ឹម ភារី       July-03-2016, 2:47 pm         31

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ស៊ុន ចាន់ថុល​៖ ការប្រឡង​ក្របខណ្ឌ​ក្រសួង​សាធារណការ មាន​តម្លាភាព​១០០%ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ការប្រឡង​ក្របខ័ណ្ឌ​ចូល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​០៣ កក្កដា​នេះ គឺមាន​តម្លាភាព​១០០​ភាគរយ ដោយ​គ្មាន​អំពើ​ស៊ីសំណូក​នោះទេ​។

ថ្លែង​ចំពោះមុខ​បេក្ខជន​តាម​បន្ទប់​នីមួយៗ នៃ​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​សី​សុវត្ថិ និង​សាលាបឋមសិក្សា​ភ្នំ​ដូនពេញ នៅក្នុង​រាជធានី​ភ្នំពេញ លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ប្រាប់​ទៅ​បេក្ខជន​ប្រឡង​នៅថ្ងៃនេះ​ថា ការប្រឡង​ក្របខ័ណ្ឌ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នេះ គឺមាន​តម្លាភាព​១០០​ភាគរយ​។ លោក​បន្តថា ការប្រឡង​នេះ គឺមាន​ការចូលរួម​ឃ្លាំ​មើល​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មាន​នីតិវិធី​ម៉ត់ចត់​ជាទីបំផុត ដែល​ធានាបាន​នូវ​សមភាព និង​តម្លាភាព​។ «​ការប្រឡង​នេះ មាន​តម្លាភាព​១០០​ភាគរយ កូនអ្នកក្រ កូនអ្នកមាន​… ឲ្យ​តែ​ចេះ និង​ពូកែ គឺអាច​ធ្វើការ​ងារ​នៅ​ក្រសួង​បាន​»​។ នេះ​ការបញ្ជាក់​របស់លោករ​ដ្ឋ​មន្ត្រី​ស៊ុន ចាន់ថុល​។ លោក​រដ្ឋមន្ត្រី​បន្តថា​៖«​យើង​រៀបចំ​ការប្រឡង​នេះ​មាន​តម្លាភាព​ណាស់ មានការ​ចូលរួម​ពី​អង្គការ​ភាព​ប្រឆាំង​អំពើពុករលួយ​តាំងពីដើម​មក​រហូតដល់​ចប់​ដូច​ខ្ញុំ​រៀបចំ​នៅ​ក្រសួងពាណិជ្ជកម្ម​កន្លង​មក​ចឹ​ង ហើយ​អត់​មាន​អ្នកនេះ អ្នកនោះ អ្នកខ្លះ​ថា​មិនទាន់​ប្រឡង​ផង​ជាប់​បាត់​ហើយ អត់​បានទេ​»​។

លោក ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​បេក្ខជន​ប្រឡង​ក្របខណ្ឌ​ថ្ងៃនេះ កុំ​ឲ្យ​មានការ​បារម្ភ​អំពី​ភាពអយុត្តិធម៌ ឬ​មិនមាន​តម្លាភាព ពីព្រោះ ដំណើរការ​ប្រឡង ត្រូវបាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​អ្នកពាក់ព័ន្ធ តាំងពីដើម រហូតដល់​ចប់​៕