លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

​ក្រុម​ម្ចាស់​ផ្ទះ​បារាំង នឹង​ត្រូវ​ប្រកួត​យក​ចាញ់​ឈ្នះ​ជាមួយ​ក្រុម​អ៊ីស្លង់​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ដើម្បី​​យក​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អាល្លឺម៉ង់។ ប្រវត្តិ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​គឺ​១១​ប្រកួត​កន្លង​មក បារាំង​មិន​ដែល​ចាញ់​អ៊ីស្លង់​នោះ​ទេ ដោយ​ឈ្នះ​៨​ស្មើ​៣ ចុះ​នៅ​​យប់​នេះ​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា?

 

ជើង​កីឡាករ

 

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

 

Kanté ​និង​ Rami ​មិន​អាច​ជួយ​បារាំង​បាន​ទេ​នៅ​យប់​នេះ ដោយសារ​ជាប់​បម្រាម ខណៈ​ដែល​បារាំង​ក៏​មិន​កីឡាករ​ណា​របួស​បន្ថែម​ទៀត​ដែល​ត្រូវ​អវត្តមាន​ដែរ។ ដូច្នេះ​យប់​នេះ​អាច​ជា​ដាក់ ​Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Cabaye, Matuidi; Griezmann, Giroud, Payet ។ Giroud ​និង​ Koscielny ​បាន​កាត​លឿង​ម្ដង​មក​ហើយ ដូច្នេះ​ប្រសិន​បើ​យប់​នេះ ពួកគេ​បាន​កាត​លឿង​ទៀត ហើយ​បារាំង​ឡើង​ទៅ​វគ្គ​បន្ដ នោះ​២​នាក់​នេះ​នឹង​មិន​អាច​ជួយ​ក្រុម​បាន​នោះ​ទេ។

 

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

 

ចំពោះ​ក្រុម​អ៊ីស្លង់​វិញ ​មិនមាន​កីឡាករ​ណា​ម្នាក់​អវត្តមាន​នោះ​ទេ ពោល​គឺ​ពេញ​ជើង​តែ​ម្ដង​ដូច​កាល​ប៉ះ​ជាមួយ​អង់គ្លេស​ដូច្នេះ​ដែរ។ ដូច្នេះ​១១​នាក់​នៅ​យប់​នេះ អាច​ជា Halldórsson; Sævarsson, Árnason, R Sigurdsson, Skúlason; Gudmundsson, Gunnarsson, G Sigurdsson, B Bjarnason; Bödvarsson, Sigthórsson ។ ​អ៊ីស្លង់​មាន​កីឡាករ​ច្រើន​ដែល​បាន​ទទួល​កាត​លឿង​ដូចជា Árnason, B Bjarnason, Gudmundsson, Gunnarsson, Halldórsson, Sævarsson, Sigthórsson, G Sigurdsson, Skúlason ដូច្នេះ​ប្រសិន​បើ​យប់​នេះ ពួកគេ​បាន​កាត​ទៀត ហើយ​ឈ្នះ​បារាំង នោះ​ប្រកួត​ក្រោយ​ប៉ះ​ជាមួយ​អាល្លឺម៉ង់​នឹង​មិន​មាន​វត្តមាន​ឡើយ។

 

ប្រវត្តិ​ជួប​គ្នា

 

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

 

១១​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ គឺ​បារាំង​មិន​ដែល​បរាជ័យ​នោះ​ទេ ដោយ​ឈ្នះ​បាន​៨​ដង ស្មើ​៣​ដង ស៊ុត​បាន​៣០​គ្រាប់ ត្រូវ​អ៊ីស្លង់​ស៊ុត​វិញ​បាន​៨​គ្រាប់។ ៦​ប្រកួត​ដែល​អ៊ីស្លង់​លេង​នៅ​ក្រៅ​ដី គឺ​ចាញ់​តាំង​៦​ប្រកួត ដោយ​ស៊ុត​ចូល​បាន​តែ​៥​គ្រាប់ តែ​ត្រូវ​បារាំង​ដាក់​វិញ ២២​គ្រាប់។ ជួប​គ្នា​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​នៅ​ទឹក​ដី​បារាំង បញ្ចប់​ដោយ​លទ្ធផល ៣-២ ។

 

អ្វី​ដែល​ត្រូវ​ដឹង

 

បារាំង

 

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

 

នេះ​ជា​ប្រកួត​ទី​៨០​ហើយ ​សម្រាប់​ជម្រើស​ជាតិ​បារាំង​ដែល​លេង​នៅ Stade de France (W49, D20, L10)។ ពួកគេ​ឈ្នះ​៤​ដង ក្នុង​៥​ប្រកួត​នៅ​កីឡដ្ឋាន​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ធំ​ៗ។

 

នេះ​ជា​លើក​ទី​៣​ជាប់​គ្នា​ហើយ ដែល​បារាំង​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ដែល​២​ដង​កន្លង​នៅ​ព្រឹត្តិការណ៍ Euro 2012 ​និង World Cup 2014 ​តែ​បារាំង​ធ្លាក់​ត្រឹម​វគ្គ​នេះ​ក្រោម​ថ្វី​ជើង​អេស្ប៉ាញ​និង​អាល្លឺម៉ង់។

 

បារាំង​ទើប​តែ​ត្រូវ​គេ​ស៊ុត​បាន​២​គ្រាប់​ទេ​ក្នុង​ព្រឹត្តិការណ៍ Euro ​ឆ្នាំ​នេះ ដោយ​២​គ្រាប់​នោះ​សុទ្ធ​តែ​បាល់​ពិន័យ​១១​ម៉ែត្រ។ Antoine Griezmann ​រក​គ្រាប់​បាល់​ឱ្យ​បារាំង​បាន​៣​គ្រាប់​ហើយ ​ក្នុង​៤​ប្រកួត​កន្លង​មក​នេះ ប៉ុន្តែ​រូបគេ​មិន​ដែល​រក​បាន​នៅ​កីឡដ្ឋានStade de France ​នោះ​ទេ តាំង​ពី​ជាប់​ជម្រើស​ជាតិ​មក។

 

អ៊ីស្លង់

 

៦​គ្រាប់​របស់​អ៊ីស្លង់​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ​នេះ​រក​បាន​ដោយ​កីឡាករ​៦​នាក់​ផ្សេង​គ្នា។ ​គ្រប់​ការ​ប្រកួត​របស់​អ៊ីស្លង់​ សុទ្ធ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​គ្នា​តាំង​អស់។ ១០​ប្រកួត​ចុង​ក្រោយ​របស់​អ៊ីស្លង់​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ស្មើ​៤​និង​ឈ្នះ​៥។ ពួកគេ​ជា​ក្រុម​មួយ​ដូច វែល ​ដែរ ដែល​អាច​ស៊ុត​ចូល​បាន​គ្រប់​ការ​ប្រកួត​នៅ Euro ​ឆ្នាំ​នេះ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bbc