ក្រុម​ចម្រៀង Wonder Girls នឹង​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង «Why So Lonely»

6 Videos


បន្ទាប់ពីបាត់មុខមួយរយៈពេលធំនៅក្នុងវិស័យចម្រៀង K-pop របស់ក្រុមចម្រៀង Wonder Girls ស្រាប់តែប៉ុន្មានថ្ងៃមុននេះផលិតកម្ម JYP បានប្រកាសជាសាធារណៈថា ក្រុមចម្រៀងនារីខាងលើនេះនឹងត្រឡប់មកអង្រួនវិស័យចម្រៀវ K-pop ជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខ ។

P9

ក្រុម​ចម្រៀង Wonder Girls នឹង​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង «Why So Lonely»

បន្ទាប់ពីមានការប្រកាសរបស់ផលិតកម្ម JYP មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះក្រុមចម្រៀង Wonder Girls បានបង្ហាញខ្លួននៅលើរូបថតផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ពួកគេដោយមានចំណងជើងថា «Why So Lonely» ។ «Why So Lonely» ទោះបីជាមិនទាន់បានបង្ហាញអត្ថន័យលម្អិតយ៉ាងណាក្ដីក៏គេរំពឹងទុកមុនថា បទចម្រៀងមួយបទនេះនឹងអាចធ្វើឲ្យក្រុមចម្រៀង Wonder Girls ដែលធ្លាបល្បីល្បាញខ្លាំងតាមរយៈបទ «Nobody» ទទួលបានជោគជ័យជាមិនខាន ។

ក្រុម​ចម្រៀង Wonder Girls នឹង​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង «Why So Lonely»

គួរបញ្ជាក់ដែរថា បទចម្រៀងថ្មី «Why So Lonely» របស់ក្រុម Wonder Girls នេះដែរនឹងមានវត្តមានលើពិភពចម្រៀង K-pop នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៦ ឆាប់ៗខាងមុខនេះ ។ ហើយសម្រាប់បទចម្រៀងមួយបទនេះដែរប្រហែលជាអាចធ្វើឲ្យអ្នកគាំទ្រទាំងអស់ទន្ទឹងរង់ចាំជាក់ជាមិនខានទេ ៕ (ប្រភព៖ អលខេប៉ប) កុសល

ក្រុម​ចម្រៀង Wonder Girls នឹង​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង «Why So Lonely»
ក្រុម​ចម្រៀង Wonder Girls នឹង​ត្រឡប់មកវិញ​ជាមួយ​បទ​ចម្រៀង «Why So Lonely»