ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​

6 Videos


ឈួន សុវណ្ណឆៃ កាន់តែបង្ហាញភាពហ៊ឺហាររបស់ខ្លួន តាមរយៈការស្លៀកពាក់និងការតុបតែងខ្លួនរាល់ ពេលចូលរួមកម្មវិធីជួបជុំមិត្តភក្តិសិល្បៈម្តងៗ នាងពាក់គ្រឿងអលង្ការជ្រែកពេញខ្លួន ដែលបង្ហាញឲ្យ ឃើញថា នាងកំពុងរស់នៅក្នុងជីវភាពដ៏ល្អ និងសប្បាយរីករាយនៅក្នុងជីវិត ។ ទោះបីជាបង្ហាញនូវ ភាពហ៊ឺហាយ៉ាងនេះក្តី តែ ឈួន សុវណ្ណឆៃ បាននិយាយ ថា នាងនៅពុំទាន់មានអ្នកថ្មីចូលមកស្អំបេះដូងនាងនៅឡើយទេ ។

P9

ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​

ឈួន សុវណ្ណឆៃ មិនសូវលេចមុខនៅលើឆាកតន្ត្រី ដូចជាពេលមុនៗនោះទេ យូរៗម្តង ទើបឃើញ វត្តមានរបស់នាង ប៉ុន្តែរាល់ពេល ដែលមានពិធីជួបជុំមិត្តភក្តិសិល្បៈ នាងតែងតែផ្តល់កិត្តិយសចូលរួម មិនដែលខានឡើយ ដោយសារតែភាពរួសរាយរាក់ទាក់របស់នាង បានធ្វើឲ្យអ្នកក្នុងនិងក្រៅសិល្បៈជាច្រើន ស្រលាញ់ពេញចិត្តលើរូបនាង ។ ចាប់តាំងពីប្រកាសលែងលះស្វាមីមក ឈួន សុវណ្ណឆៃ បានងាកទៅរកការងាររកស៊ីចិញ្ចឹមជ្រូក និងការងាររកស៊ីមួយចំនួនទៀត ប៉ុន្តែការងាររកស៊ីនោះ ពុំសូវកាក់កបប៉ុន្មានឡើយ តែនាងនៅតែព្យាយាមពង្រឹងមុខរបរ រកស៊ីឲ្យនៅដំណើរការដូចដើម ។

ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​

ថ្មីៗនេះ មានលេចលឺពត៌មានជាច្រើនថា ឈួន សុវណ្ណឆៃ កំពុងមានស្នេហាថ្មី ដូច្នេះហើយ ទើបនាងតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមិនខ្វល់ពីជីវភាព ដូចពេលមុននោះទេ ។ ទោះបីជាយ៉ាងនេះក្តី ឈួន សុវណ្ណឆៃ បានឲ្យដឹងថា នាងនៅមិនទាន់មានស្នេហាថ្មី ហើយក៏មិនមានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់នៅឡើយទេ នាងកំពុងមានការមមាញឹកនៅក្នុងការងាររកស៊ីនិងការងារច្រៀង ក្រៅពីនេះ នាងត្រូវមើលថែទាំកូនពីរនាក់ ដោយផ្ទាល់ទៀត ដូច្នេះហើយ ទើបមួយរយៈពេលនេះ នាងរយាលខ្លាំងនៅក្នុងការងារសិល្បៈ ។

ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​

គួរបញ្ជាក់ផងដែរថា ឈួន សុវណ្ណឆៃ ត្រូវចេញទៅសម្តែងនៅក្រៅប្រទេសជាបន្តបន្ទាប់ ប៉ុន្តែដោយសារត្រូវមើលថែកូនៗដោយផ្ទាល់ ទើបនាងមិនទទួលយកការងារចេញទៅសម្តែងនៅក្រៅប្រទេស ៕ អាលីណា

ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ឈួន សុវណ្ណ​ឆៃ ខ្វះ​អ្នក​ស្អំបេះ​ដូង​​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត