​វិធី​មើលថែទាំ​កូន ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ​

​វិធី​មើលថែទាំ​កូន ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ​


​វិធី​មើលថែទាំ​កូន ក្នុង​រដូវ​ភ្លៀង​ធ្លាក់​នេះ​

១. ឲ្យគេ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​
​ក្នុង​រដូវភ្លៀង កុមារ​មួយចំនួន អាច​នឹង​ខ្វះ​ជាតិ​ទឹក ដោយសារ​តែ​គេ​មិនសូវ​ញ៉ាំ ព្រោះ​មិន​ស្រេក​។ ហើយ​វា​ជា​មូលហេតុ​ចំបង ដែល​ធ្វើ​ឲ្យ​កូន​ងាយ​ក្តៅខ្លួន ឈឺក្បាល និង​អស់កម្លាំង​។​

២. គ្រប​កូន​ឲ្យបាន​ជិតៗ​
​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម អាច​ចម្លង​តាមរយៈ​មូស​ខាំ ដូច្នេះ ការ​ស្លៀកពាក់​ជិតៗ អាច​ការពារ​បាន​មួយ​កម្រិត​ដែរ​។ ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យ​កុមារ មាន​ភាពកក់ក្តៅ និង​ការពារ​ធូលី​ដី​ផងដែរ​។​

៤. ប្រើ​សាប៊ូ និង​ឡេ​ផ្តល់សំណើម​
​ខ្យល់​ត្រជាក់ នឹង​ឆក់​យក​ជាតិ​សំណើម ពី​ស្បែក​របស់​កូន​អ្នក ដែល​ធ្វើឲ្យ​គេ​ងាយ​របក និងរ​មាស់​ស្បែក​។ ដូច្នេះ ចូរ​លាបឡេ​ផ្តល់សំណើម​បន្ថែម និង​ប្រើ​សាប៊ូ​ស្រាលៗ ដើម្បី​ការពារ​ស្បែក​។​

៥. របប​អាហារ​
​វា​ពិត​ជា​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ត្រួតពិនិត្យ​អាហារ ក្នុង​អំឡុង​ពេល​នេះ ពីព្រោះ វា​ជា​ពេល​ដែល​ធ្វើ​ឲ្យ​កូន ងាយ​នឹង​ឈឺ​ណាស់​។ ចូរ​ឲ្យគេ​ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស ផ្លែឈើ​តាម​រដូវ​។​

៦. កុំ​ងូតទឹក​ញឹក​ពេក​
​ខែ​រងារ អ្នក​ច្បាស់​ជា​ដាំទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កូនងូត ហើយ​ការ​ងូតទឹក​ក្តៅ​បែបនេះ​ញឹក​ពេក អាច​បំផ្លាញ​ដល់​ស្បែក​កូន​បាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។