ផលប៉ះពាល់ នៃ​ម៉ាស៊ីនត្រជាក់​

ផលប៉ះពាល់ នៃ​ម៉ាស៊ីនត្រជាក់​


ផលប៉ះពាល់ នៃ​ម៉ាស៊ីនត្រជាក់​

១. រលាក​ច្រមុះ​
​អ្នក​ដែល​ធ្វើការ ស្ថិតក្រោម​ម៉ាស៊ីនត្រជាក់ លើស​ពី​បួន​ម៉ោង​ក្នុង​មួយថ្ងៃ អាច​ប្រឈម​នឹង​បញ្ហា​រលាក​ច្រមុះ ខ្លាំង​ជាង​មនុស្ស​ធម្មតា ដោយសារ​តែ​ខ្យល់​ត្រជាក់ ធ្វើ​ឲ្យ​តឹង ឬ​រឹង​ក្រពេញ​ទឹករំអិល​។​

២. អស់កម្លាំង​
​ការ​នៅ​ត្រជាក់​ពេក អាច​ធ្វើឲ្យ​រាងកាយ របស់​មនុស្ស​មួយចំនួន​ញាក់ញ័រ ដើម្បី​ផលិត​កម្តៅ​ទប់​នឹង​បរិស្ថាន​ត្រជាក់ ដែល​ជា​ហេតុ​ធ្វើឲ្យ​គេ​អស់កម្លាំង ដោយ​មិន​ដឹង​មូលហេតុ​។​

៣. ការឆ្លង​មេរោគ​
​ប្រសិនបើ​អ្នក មិនសូវ​បាន​សម្អាត​ម៉ាស៊ីនត្រជាក់​ញឹកញាប់​ទេ ការឆ្លង​មេរោគ​នានា ប្រហែលជា​មាន​ច្រើន ដោយសារ​ភាពកខ្វក់រ​បស់​ម៉ា​ស៊ីត​ត្រជាក់​។​

៤. ស្បែក​ស្ងួត​
​ជា​ការពិត អ្នក​រស់​ក្រោម​ម៉ាស៊ីនត្រជាក់ ត្រូវ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ហើយ​ប្រើឡេ​ផ្តល់សំណើម ទើប​អាច​ការពារ​ស្បែក​បានល្អ​។​

៥. អា​លែ​ក​ស៊ី​
​ប្រើ​ម៉ាស៊ីនត្រជាក់​យូរ​ឆ្នាំ អ្នកនឹង​ប្រឈម​ទៅ​នឹង​ជំងឺ​អា​លែ​ក​ស៊ី​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។