ម្ទេស​ ផ្តល់​សារប្រយោជន៍​លើសពី​ការគិត​

6 Videos


  • ម្ទេសជាអាហារមិនត្រឹមតែផ្តល់រស់ជាតិហឹរដែលជួយឱ្យអាហារមានរស់ជាតិឆ្ងាញ់ និង យើងបរិភោគអាហារបានច្រើនទេប៉ុន្តែរុក្ខជាតិប្រភេទនេះនៅជួយជាឱសថក្នុងការព្យាបាលបំបាត់រោគថែមទៀត ។

    P9

    ម្ទេស​ ផ្តល់​សារប្រយោជន៍​លើសពី​ការគិត​

    នេះជាសារប្រយោជន៍នីមួយៗដែលបានពីផ្លែម្ទេសមានដូចជា ៖

  • ក្នុងផ្លែម្ទេសសំបូរទៅដោយវិតាមីន A ដែលជួយក្នុងការជំនួយដល់គ្រាប់ភ្នែក បើទោះបីពេលបរិភោគមានរស់ជាតិហឹរធ្វើឱ្យចេញទឹកភ្នែកក្តី ប៉ុន្តែក្នុងរយៈពេលវែងម្ទេសតែងផ្តល់ផលប្រយោជន៍យ៉ាងល្អដល់គ្រាប់ភ្នែកវិញ ។
  • សារធាតុខេបសាយស៊ីនពីផ្លែម្ទេស ផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់អ្នកបរិភោគ ក្នុងនេះរួមមានទាំងការជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូនប្រភេទផ្តល់សេចក្តីសុខចេញមក ជួយឱ្យមានអារម្មណ៍ល្អ ជួយពង្រីកបំពង់ខ្យល់ កាត់បន្ថយអាការរោគរលាកភ្នាសរន្ធឆ្អឺង (Sinus) រោគហឺត និងកាត់បន្ថយបញ្ហាប្រឈមក្នុងការកើតរោគមហារីក ។
  • សារជាតិក្តៅហិរពីម្ទេស ជួយសម្រួលឱ្យឈាមរត់វិលវុលបានល្អ ពិសេសជួយកាត់បន្ថយអាការកកស្ទះនៃសរសៃឈាមទៀតផង ។
  • ក្នុងម្ទេសស្រស់សម្បូរទៅដោយវីតាមីន C ខ្ពស់ ប៉ុន្តែទោះយ៉ាងណាវីតាមីនប្រភេទនេះនឹងត្រូវរលាយនៅពេលដែលវាត្រូវកំដៅ ។ សម្រាប់ម្ទេសម៉ត់វិញ មានវីតាមីន C ទាបបំផុត នៅពេលដែលប្រៀបធៀបជាមួយនឹងម្ទេសស្រស់ ៕

                                                                              ដេប៉ូ   ( Spicy )