វិធី​កម្ចាត់​ក្លិន ក្នុង​បន្ទប់ទឹក ឬ​កន្លែង​នានា​

វិធី​កម្ចាត់​ក្លិន ក្នុង​បន្ទប់ទឹក ឬ​កន្លែង​នានា​


វិធី​កម្ចាត់​ក្លិន ក្នុង​បន្ទប់ទឹក ឬ​កន្លែង​នានា​

​ថ្ងៃនេះ ខ្ញុំ​ចង់​ចែករំលែក នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ជូន​បងប្អូន​ប្រិយមិត្ត www.health.com.kh​។​

​ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ស្តី​អំពី​ការធ្វើ​ឲ្យ​បន្ទប់ទឹក ឡាន ឬ​កន្លែង​ផ្សេងៗ ឲ្យមាន​ក្លិន​ក្រអូប ដោយ​វិធី​ងាយៗ​។ យ៉ាងណាមិញ ខ្ញុំ​ក៏​បាន​សាកល្បង ហើយ​ឃើញ​ថា មាន​ប្រសិទ្ធភាព​ល្អ​គួរសម​។​

​អ្វី​ដែល​អ្នកត្រូវការ​
-​    ​ក្រដាស​បន្គន់ ឬ​ក្រដាស​ជូត​មាត់​ដុំ​
-​    ​ទឹក​ប្រេង​ក្រអូប (​តាម​ក្លិន​ដែល​ស្រឡាញ់​)​។​

​វិធី​ធ្វើ​
​អ្នក​គ្រាន់តែ​បន្តក់​ទឹក​ប្រេង​នេះ ពីរ​បី​ដំណក់​នៅលើ​ក្រដាសអនាម័យ​នេះ (​ឲ្យចំ​កណ្តាល​) នោះ​វា​នឹង​ស្រូប​ចូលទៅ​ក្នុង​ក្រដាស ហើយ​ធ្វើឲ្យ​វា​ក្រអូ​បជាប់​។ ដូច្នេះ អ្នក​អាច​យក​វា ទៅ​ដាក់​កន្លែង​ណា ក៏​បាន​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។