ចោរគាស់ផ្ទះញីឈ្មោលត្រូវនគរបាលឃាត់ខ្លួនយកទៅសួរនាំ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រេតស្រាល សហការជាមួយកម្លាំងបុ៉ស្តិ៍រដ្ឋបាលចោមចៅ ល្បាតជួបប្រទះ កាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ បរុីសន្តិភាព២ ភូមិដំណាក់ត្រយុឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ចោរគាស់ផ្ទះញីឈ្មោលត្រូវនគរបាលឃាត់ខ្លួនយកទៅសួរនាំ
ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ទី១ឈ្មោះ ទូច សុជាតា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ កម្មករបោកអុ៊ត ស្នាក់នៅផ្ទះលេខ១៦៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ឈ្មោះ ញឹក សុបញ្ញា ភេទប្រុស អាយុ២៥ មុខរបមិនពិតប្រាកដ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានអោយដឹងថា កន្លងមក នៅត្រង់ចំណុចទីតាំងខាងលើ តែងតែ បានបងប្អូនប្រជាពលរដ្ឋ ប្តឹង រាយការណ៍ ជុំវិញបទល្មើសគាស់ផ្ទះ លួចទ្រព្យសម្បត្តិជាញឹកញាប់ ទើបកម្លាំងល្បាត ទាំងកម្រឹតស្រាលរបស់ក្រុង បុ៉ស្តិ៍រដ្ឋបាល និងខណ្ឌ ចេញល្បាត ឃ្លាំមើល ដើម្បីបង្ក្រាប ចាប់ ជនសង្ស័យតែងតែដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន រហូតដល់វេលាខាងលើ ក៏ជួបប្រទះជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ឃាត់ខ្លួនបានតែម្តង ។

សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុ កម្លាំងបុ៉ស្តិ៍រដ្ឋបាល កម្លាំងរបស់អធិការដ្ឋាន រួមទាំងកម្លាំង ព្រហ្មទណ្ឌកម្រឹតស្រាល របស់ក្រុង ល្បាតជួប ជនសង្ស័យកំពុងព្រព្រឹត្តបទល្មើសជាក់ស្តែង ហើយចាប់ឃាត់ខ្លួនបាន យកមកសួរនាំចាត់ការទៅតាមនីតិវិធី ។

តាមចម្លើយសារភាព ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះ ប្រជាពលរដ្ឋបានចំនួន៥ដង បាបទ្រព្យសម្បត្តិ យកទៅលក់ បានលុយដើម្បីទិញគ្រឿងញឿង ។

ជនសង្ស័យទាំងពីរនាក់ ក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅបុ៉ស្តិ៍នគរបាលចោមចៅ និងកសាងសំណុំរឿងដើម្បីបញ្ចូនទៅអធិការខណ្ឌពោធិ៍សែនជ័យចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ

ប្រភព៖ Nokorwatnews

  • ចោរគាស់ផ្ទះញីឈ្មោលត្រូវនគរបាលឃាត់ខ្លួនយកទៅសួរនាំ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:កំសាន្ត
Tags: