លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

ក្រុមម្ចាស់ផ្ទះបារាំង នឹងត្រូវប្រកួតយកចាញ់ឈ្នះជាមួយក្រុមអ៊ីស្លង់នៅម៉ោង២រំលងអាធ្រាត្រនេះ ដើម្បីយកកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប៉ះជាមួយក្រុមអាល្លឺម៉ង់។ ប្រវត្តិប៉ះគ្នារវាងក្រុមទាំងពីរគឺ១១ប្រកួតកន្លងមក បារាំងមិនដែលចាញ់អ៊ីស្លង់នោះទេ ដោយឈ្នះ៨ស្មើ៣ ចុះនៅយប់នេះវិញ តើនឹងទៅជាយ៉ាងណា?

ជើងកីឡាករ
លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

Kanté និង Rami មិនអាចជួយបារាំងបានទេនៅយប់នេះ ដោយសារជាប់បម្រាម ខណៈដែលបារាំងក៏មិនកីឡាករណារបួសបន្ថែមទៀតដែលត្រូវអវត្តមានដែរ។ ដូច្នេះយប់នេះអាចជាដាក់ Lloris; Sagna, Koscielny, Umtiti, Evra; Pogba, Cabaye, Matuidi; Griezmann, Giroud, Payet ។ Giroud និង Koscielny បានកាតលឿងម្ដងមកហើយ ដូច្នេះប្រសិនបើយប់នេះ ពួកគេបានកាតលឿងទៀត ហើយបារាំងឡើងទៅវគ្គបន្ដ នោះ២នាក់នេះនឹងមិនអាចជួយក្រុមបាននោះទេ។

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

ចំពោះក្រុមអ៊ីស្លង់វិញ មិនមានកីឡាករណាម្នាក់អវត្តមាននោះទេ ពោលគឺពេញជើងតែម្ដងដូចកាលប៉ះជាមួយអង់គ្លេសដូច្នេះដែរ។ ដូច្នេះ១១នាក់នៅយប់នេះ អាចជា Halldórsson; Sævarsson, Árnason, R Sigurdsson, Skúlason; Gudmundsson, Gunnarsson, G Sigurdsson, B Bjarnason; Bödvarsson, Sigthórsson ។ អ៊ីស្លង់មានកីឡាករច្រើនដែលបានទទួលកាតលឿងដូចជា Árnason, B Bjarnason, Gudmundsson, Gunnarsson, Halldórsson, Sævarsson, Sigthórsson, G Sigurdsson, Skúlason ដូច្នេះប្រសិនបើយប់នេះ ពួកគេបានកាតទៀត ហើយឈ្នះបារាំង នោះប្រកួតក្រោយប៉ះជាមួយអាល្លឺម៉ង់នឹងមិនមានវត្តមានឡើយ។

ប្រវត្តិជួបគ្នា

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

១១ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺបារាំងមិនដែលបរាជ័យនោះទេ ដោយឈ្នះបាន៨ដង ស្មើ៣ដង ស៊ុតបាន៣០គ្រាប់ ត្រូវអ៊ីស្លង់ស៊ុតវិញបាន៨គ្រាប់។ ៦ប្រកួតដែលអ៊ីស្លង់លេងនៅក្រៅដី គឺចាញ់តាំង៦ប្រកួត ដោយស៊ុតចូលបានតែ៥គ្រាប់ តែត្រូវបារាំងដាក់វិញ ២២គ្រាប់។ ជួបគ្នាចុងក្រោយរបស់ក្រុមទាំងពីរនៅទឹកដីបារាំង បញ្ចប់ដោយលទ្ធផល ៣-២ ។

អ្វីដែលត្រូវដឹង

លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?

បារាំង

នេះជាប្រកួតទី៨០ហើយ សម្រាប់ជម្រើសជាតិបារាំងដែលលេងនៅ Stade de France (W49, D20, L10)។ ពួកគេឈ្នះ៤ដង ក្នុង៥ប្រកួតនៅកីឡដ្ឋាននេះ ក្នុងការប្រកួតពានរង្វាន់ធំៗ។

នេះជាលើកទី៣ជាប់គ្នាហើយ ដែលបារាំងបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដែល២ដងកន្លងនៅព្រឹត្តិការណ៍ Euro 2012 និង World Cup 2014 តែបារាំងធ្លាក់ត្រឹមវគ្គនេះក្រោមថ្វីជើងអេស្ប៉ាញនិងអាល្លឺម៉ង់។

បារាំងទើបតែត្រូវគេស៊ុតបាន២គ្រាប់ទេក្នុងព្រឹត្តិការណ៍ Euro ឆ្នាំនេះ ដោយ២គ្រាប់នោះសុទ្ធតែបាល់ពិន័យ១១ម៉ែត្រ។ Antoine Griezmann រកគ្រាប់បាល់ឱ្យបារាំងបាន៣គ្រាប់ហើយ ក្នុង៤ប្រកួតកន្លងមកនេះ ប៉ុន្តែរូបគេមិនដែលរកបាននៅកីឡដ្ឋានStade de France នោះទេ តាំងពីជាប់ជម្រើសជាតិមក។

អ៊ីស្លង់

៦គ្រាប់របស់អ៊ីស្លង់ក្នុងព្រឹត្តិការណ៍ Euro 2016 នេះរកបានដោយកីឡាករ៦នាក់ផ្សេងគ្នា។ គ្រប់ការប្រកួតរបស់អ៊ីស្លង់ សុទ្ធតែមានគ្រាប់បាល់ស៊ុតបញ្ចូលគ្នាតាំងអស់។ ១០ប្រកួតចុងក្រោយរបស់អ៊ីស្លង់ចាញ់តែមួយប្រកួតប៉ុណ្ណោះ ក្រៅពីនោះស្មើ៤និងឈ្នះ៥។ ពួកគេជាក្រុមមួយដូច វែល ដែរ ដែលអាចស៊ុតចូលបានគ្រប់ការប្រកួតនៅ Euro ឆ្នាំនេះ៕

ប្រែសម្រួល៖ sabayមុន្នី រម្យ
ប្រភព៖ bbc

  • លម្អិត​ប្រវត្តិ បារាំង និង​អ៊ីស្លង់ ​មុន​ប៉ះ​គ្នា​យប់​នេះ នរណា​ឈ្នះ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:កំសាន្ត
Tags: