អតីត​នាយក​រដ្ឋមន្ត្រី​បារាំង​លោក MICHEL ROCARD ទទួលមរណភាព

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង​លោក MICHEL ROCARD បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២ កក្កដា ក្នុង​ជន្មាយុ​៨៥​ឆ្នាំ ក្នុង​មន្ទីរពេទ្យ​ក្រុងប៉ារីស​មួយ ។ លោក​ដឹកនាំ​រដ្ឋាភិបាល​ពី​ឆ្នាំ​១៩៨៨ ដល់​១៩៩១ ក្រោម​ប្រធានាធិបតី​លោក​ហ្វ្រ​ង់​ស្វ័​រ​មី​តេ​រ៉​ង់ ។

លោក MICHEL ROCARD ដំបូង​ជា​រដ្ឋមន្ត្រី​ផែនការ និង​គ្រប់គ្រង​ដែនដី (១៩៨១-១៩៨៣) បន្ទាប់​មក​ជា​រដ្ឋមន្ត្រី​កសិកម្ម មុន​ពេល​លោក​ដឹកនាំ​រដ្ឋាភិបាល​រយៈពេល​៣​ឆ្នាំ ។ ក្រោយមក​លោក​ដឹកនាំ​គណបក្ស​សង្គមនិយម​បារាំង​រយៈពេល​ខ្លី (​ខែតុលា ឆ្នាំ​១៩៩៣ ដល់​ខែមិថុនា ឆ្នាំ​១៩៩៤) មុន​ពេល​ក្លាយជា​សមាជិក​សភា​អឺរ៉ុប​រយៈពេល​១៤​ឆ្នាំ ។

លោក MICHEL ROCARD ជា​អ្នកគាំទ្រ BREXIT របស់​អង់គ្លេស ព្រោះ​លោក​ថា វត្តមាន​របស់​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ​១៩៧២​មក ក្នុង​សហភាព​អឺរ៉ុប បាន​រារាំង​យើង​មិន​ឱ្យ​បោះ​ជំហាន​ទៅ​មុខ ៕