ដំណឹងល្អ! ស្រទាប់អូហ្សូន ចាប់ផ្តើមបិទជិត បណ្តើរៗហើយ នៅតំបន់អង់តាកទិច (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុម បានស្រាវជ្រាវឲ្យដឹងថា ពួកគេបានស្វែងរកឃើញនូវភស្តុតាងដ៏ជាក់មួយ គឺ ស្រទាប់អូហ្សូនដ៏ស្តើង ដែលគ្របដណ្តប់នៅ តំបន់អង់តាកទិចនោះបានចាប់ផ្តើម មានចលនាបិទជិតបន្តិចម្តងៗហើយ។ នេះគឺជាដំណឹងល្អមួយ សម្រាប់ពិភពលោក ព្រោះភពផែនដីដែលយើងរស់នៅសព្វថ្ងៃនេះ គឺមានស្រទាប់អូហ្សូនជួយការពារ ។

គួររំលឹកឡើងវិញផងដែរថា កាលពីខែកញ្ញ ឆ្នាំ២០១៥ កន្លងទៅ ស្រទាប់អូហ្សូននៅតំបន់នេះ គឺមានចន្លោះប្រហោងរហូតដល់ ៤លាន គីឡូម៉ែតឯណោះនៃក្រលាផ្ទៃ ដែលទំហំមួយនេះសឹងតែប្រហាក់ប្រហែលទៅនឹងក្រលាផ្ទៃនៃប្រទេសឥណ្ឌាទៅហើយ តែយ៉ាងណាមិញ នេះក៏ជាទំហំតូចមួយដែលគ្រាន់បើជាង កាលពីឆ្នាំ ២០០០ ដែរ ។ តែដោយយោងតាមព័ត៌មានខាងលើ យើងឃើញថា ស្រទាប់អូហ្សូននេះបានចាប់ផ្តើមរីកបិទជិតបណ្តើរៗហើយ ។

ស្រទាប់អូហ្សូននេះផងដែរ វាជួយការពារ និងបិទបាំងនូវវិទ្យុសកម្ម និងកាំរស្មី UV ដែលផ្លាតចេញពីពន្លឺព្រះអាទិត្យ តែកាលណា គ្មានស្រទាប់អូហ្សូននេះការពារទេ វាមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ភពផែនដី ដូចជា ប៉ះពាល់ដល់ មនុស្ស សត្វ រុក្ខជាតិ និងមាននូវការកើតឡើងនៃជម្ងឺមហារីកស្បែក និងប៉ះពាល់ដល់ភ្នែករបស់យើងផងដែរ ។

ទាក់ទងនឹងស្រទាប់អូហ្សូននេះ គួររំលឹកផងដែរថា អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសមួយក្រុម ក៏ធ្លាប់បានចាប់អារម្មណ៍នូវបញ្ហានៃស្រទាប់អូហ្សូននេះមុនគេដែរ ពោលគឺចាប់តាំងពីអំឡុងឆ្នាំ ១៩៨០ មកម្លេះ ដែលកាលនោះពួកគេបានសម្គាល់ពី ចលនានៃ ស្រទាប់ អូហ្សូនដ៏ស្តើងនោះ នៅតំបន់អង់តាកទិច ដែលវាមានចម្ងាយពីភពផែនដី ប្រវែង ១០គីឡូម៉ែត ។

រហូតមកដល់ឆ្នាំ ១៩៨៦ អ្នកវិទ្យាសាស្រ្តជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Susan Solomon បានបង្ហាញថា ស្រទាប់ដែលធ្លាប់មានចលនានោះ ត្រូវបានបំផ្លាញវិញ ដោយសាបណ្តុំម៉ូលីគុលមួយដែល ផ្ទុកទៅដោយសារជាតិ ក្លរីន និង ប្រូមីន ដែលសាយភាយចេញពី Chlorofluorocarbons (CFCs) ។ សូមបញ្ជាក់ផងដែរថា Chlorofluorocarbons នេះ ជាប្រភេទឧស្ម័នហ្គាស ដែលភាគច្រើន គេយកវាទៅដាក់នៅក្នុងទូទឹកកក ដើម្បីបាញ់ខ្យល់ចូលក្នុង។ ដោយសារតែមានសារជាតិ Chlorofluorocarbons (CFCs) នេះហើយ ទើបធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ តំបន់អង់តាកទិច ដោយសារតំបន់នោះត្រជាក់ និងសំបូរទៅដោយពន្លឺ ដែលធ្វើមានការកើនឡើងនូវ Polar Stratospheric Cloud

ការកកើតឡើងនូវ Polar Stratospheric Cloud នេះហើយ បណ្តាលឲ្យមាននូវសារធាតុគីមី ដែលបំផ្លាញនូវស្រទាប់អូហ្សូននេះ ។

ចូលដល់ឆ្នាំ ១៩៨៧ ដោយសារតែមានបំរាមឈប់ឲ្យប្រើនូវ ឧស្ម័នហ្គាស CFCs ទើបស្ថានការណ៍នៅតំបន់អង់តាទិច មានការប្រែប្រួលល្អឡើងវិញ ហើយ ស្រទាប់ស្តើង នៃអូហ្សូន ក៏មានចលនាឡើងវិញ ដែលជាហេតុនាពេលថ្មីនេះ វាបានចាប់ផ្តើម រីកបិទជិត បន្តិចម្តងៗហើយ ដោយយោងទៅតាមការសង្កេតរបស់ក្រុមអ្នកស្រាវជា្រវ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដំណឹងល្អ! ស្រទាប់អូហ្សូន ចាប់ផ្តើមបិទជិត បណ្តើរៗហើយ នៅតំបន់អង់តាកទិច (មានវីដេអូ)

រូបភាព​៖ កំទេចកំទីម៉ាសីុនក្លាហ្សេរ ដែលត្រូវបានបំផ្លាញចោលដោយសារមានផ្ទុសារជាតិ CFCs
ដំណឹងល្អ! ស្រទាប់អូហ្សូន ចាប់ផ្តើមបិទជិត បណ្តើរៗហើយ នៅតំបន់អង់តាកទិច (មានវីដេអូ)

រូបភាព៖ បណ្តុំពពកនេះ ហើយដែលគេហៅថា Polar Stratospheric Cloud
ដំណឹងល្អ! ស្រទាប់អូហ្សូន ចាប់ផ្តើមបិទជិត បណ្តើរៗហើយ នៅតំបន់អង់តាកទិច (មានវីដេអូ)