តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​

6 Videos


ក្រោយរងព្យុះភ្លៀងអស់រយៈពេលជាង ១ ខែ រហូតលែងចង់រស់ ព្រោះរងពាក្យតិះដៀលរបស់ជនមួយក្តាប់តូច តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បានបង្ហាញស្នាមញញឹមសាជាថ្មី តាមរយៈការថតរូបបង្ហោះក្នុងគណនី Facebook របស់នាងផ្ទាល់ ។

P9

តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​

រូបថតមួយសន្លឹកបង្ហាញពីស្នាមញញឹមដ៏ស្រស់ស្អាតសាជាថ្មី បានភ្ជាប់ជាមួយសារខ្លីថា «ស្នាមញញឹមមួយនេះមែនទេ ដែលបងប្អូនទាំងអស់គ្នាចង់បាន ? បងប្អូននិយាយត្រូវណាស់ បើខ្ញុំមិនមានភាពរឹងមាំតតាំងនឹងបញ្ហា ធ្វើម៉េច ខ្ញុំអាចឈ្នះមនុស្សដែលចង់បំផ្លាញខ្ញុំ !» ។ តាមរយៈសារខ្លីនេះ យើងអាចសន្និដ្ឋានបានថា ពេលនេះតារាចម្រៀងល្បីឈ្មោះរូបនេះមានភាពរឹងមាំ ប្រឈមមុខនឹងបញ្ហាដែលនាងបានឆ្លងកាត់ហើយ ក្រោយពីទទួលបានសារលើកទឹកចិត្តពី សំណាក់មហាជនជាច្រើន បូករួមនឹងការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាតាមផ្លូវច្បាប់ពីរាជរដ្ឋាភិបាល ។ មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់មហាជននោះទេ សូម្បីតែសិល្បករដូចគ្នាជាច្រើនរូបក៏បានយករឿងរ៉ាវកញ្ញា វ៉ាន់ នីឡា មកលើកឡើងនិយាយផ្សព្វផ្សាយ ដើម្បីលើកទឹកចិត្តនាងផងដែរ ។

តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​

គួរបញ្ជាក់ដែរថា ថ្វីបើរឿងរបស់កញ្ញា វ៉ាន់ នីឡា មិនទាន់ត្រូវដោះស្រាយបញ្ចប់ តែនាងក៏បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា នាងនឹងបង្ហាញមុខជនអនាមិកនាពេលខាងមុខ នៅពេលវេលាសមស្របណាមួយ ៕ រិទ្ធី

តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​
តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​
តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​
តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​
តារាចម្រៀង វ៉ាន់ នី​ឡា បញ្ចប់​ភាព​សៅហ្មង បង្ហាញ​ស្នាមញញឹម​ជាថ្មី​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត