អតីត​សិស្ស​ខេត្តតាកែវ​រៀបចំ​សិក្ខាសាលា​ដើម្បី​ណែនាំ​សិស្ស​ប្អូន​ពី​យុទ្ធសាស្ត្រ​មុន​ប្រឡង​បាក់​ឌុប និពន្ធដោយ : ញឹក ស្រីល័ក្ខ       July-03-2016, 4:12 pm         267

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​សិស្ស​ខេត្តតាកែវ​រៀបចំ​សិក្ខាសាលា​ដើម្បី​ណែនាំ​សិស្ស​ប្អូន​ពី​យុទ្ធសាស្ត្រ​មុន​ប្រឡង​បាក់​ឌុបនា​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខនេះ អតីត​សិស្ស​ខេត្តតាកែវ នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី យុទ្ធសាស្ត្រ​មុន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និង​ការទទួលបាន​អាហារូបករណ៍ របស់​សិស្ស​ច្បង​បី​ជំនាន់​។ សិក្ខាសាលា​នេះ​ចូលរួម​ដោយ​ឥតគិតថ្លៃ នៅ​វិទ្យាល័យ​ជាស៊ីម​តាកែវ វេលា​ម៉ោង​១:៣០ ដល់ ៥:០០​ល្ងាច​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​អោយ​សិស្សានុសិស្ស និង​យុវជន​គ្រប់រូប​យល់ដឹង​ពី ការត្រៀមខ្លួន​ប្រឡង​បាក់​ឌុប​ឲ្យ​ជាប់ ដើម្បី​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​មុខជំនាញ និង​ការពង្រឹង​សមត្ថភាព​ដើម្បី​ក្លាយជា​សិស្ស និស្សិត​ឆ្នើម​។ ទន្ទឹមនឹងនេះ ក្នុង​សិក្ខាសាលា​នេះ ដើម្បី​ឲ្យ​មានការ​បង្កើន​ទំនាក់ទំនង​រវាង​សិស្ស​ច្បង សិស្ស​ប្អូន និង​មនុស្ស​ជុំវិញខ្លួន ដើម្បី​បណ្ដុះ​គនិត ក្នុង​ការចូល​រួមការ​ងារ​សង្គម និង​ចេះ​ស្វែងរក​អាហារូបករណ៍  ក្នុង និង ក្រៅប្រទេស ឲ្យ​ត្រូវ​នឹង​សមត្ថភាព​។​

​អ្នកចូលរួម​សិក្ខាសាលា​និង​បាន​ជួប​ជាមួយ​វាគ្មិន​ដែលមាន​បទពិសោធន៍​ក្នុងការ​សិក្សា​ជាច្រើន និង​ផ្ដល់​ការប្រឹក្សា​យោបល់​ទាក់ទង​ទៅនឹង​ការសិក្សា​រៀនសូត្រ​។ វាគ្មិន​វ័យក្មេង​ចំនួន​៣​រូប វាគ្មិន​ទី​១ កញ្ញា អេ​ន សុជាតិ ជា​និស្សិត​អាហារូបករណ៍ ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច វាគ្មិន​ទី​២​លោក សែម សុរិយា​រង្សី ជា​និស្សិត​អាហារូបករណ៍ ផ្នែក​សំណង់ នៃ​សាកលវិទ្យាល័យ​សំណង់​ហាណូយ ប្រទេស​វៀតណាម និង​វាគ្មិន​ទី​៣ លោក អ៊ឹម ជ្រាន​វុត្ថា និស្សិត​អាហារូបករណ៍ ផ្នែក​គណិតវិទ្យា នៃ​សាកលវិទ្យាល័យ​មហា​សារ​ខាម ប្រទេស​ថៃ សុទ្ធសឹងតែ​ជា​អតីត​សិស្ស​ខេត្តតាកែវ ដែល​បានទទួល​អាហារូបករណ៍​សិក្សា​នៅក្រៅ​ប្រទេស នឹងធ្វើ​ការចែករំលែក​បទពិសោធន៍​ល្អៗ​សម្រាប់​អ្នកចូលរួម​។

គួរបញ្ជាក់​ផងដែរ​ថា អតីត​សិស្ស​ខេត្តតាកែវ បាន​រំពឹងទុក​ថា ៩០% និង​ស្គាល់​អំពី សមត្ថភាព​ផ្ទាល់ខ្លួន ក្នុងការ​បែក​ចែក​ជ្រើសរើស​ជំនាញ ការទទួលបាន​អាហារូបករណ៍​ដោយ​ជោគជ័យ  សម្រាប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្លាយជា​បុគ្គល​ឆ្នើម​ក្នុងសង្គម​។ ម្យ៉ាងវិញទៀត អតីត​សិស្ស​ខេត្តតាកែវ ក៏បាន​បោះពុម្ព​អាវ​«​ខ្ញុំ​ស្រលាញ់​ខេត្តតាកែវ​»​សម្រាប់​លក់  ដើម្បី​ប្រមូល​ថវិកា​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ផងដែរ​៕