ទឹកជំនន់​ស្លាប់​អ្នក​ភូមិ​31​នាក់​នៅ​ភាគ​ខាងជើង​ប៉ា​គី​ស្ថាន

អភិបាលស្រុក​ម្នាក់​រាយការណ៍​ថា មនុស្ស​៣១​នាក់​ស្លាប់​នៅ​ភូមិ URSOON ភាគ​ខាងជើង​ប៉ា​គី​ស្ថាន​ដោយសារ​ទឹកជំនន់​មក​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។

ម្យ៉ាងវិញទៀត វិស្វករ​ចិន​២​នាក់​ស្លាប់ និង​ពលករ​ប៉ា​គី​ស្ថាន​៥​នាក់​រង​របួស ដោយ​ការ​បាក់​ដំបូល​មួយ​នៅ​ឯ​ទំនប់​ទឹក TARBELA មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២ កក្កដា មក ។ នេះ​ជា​ការ​ប្រកាស​របស់​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ខេត្ត KHYBER PAKHTUN KHWA ដែល​តែង​ជួប​ប្រទះ​ទឹកជំនន់​ធ្ងន់ធ្ងរ​រាល់​ឆ្នាំ ៕