បាក់​ដី​នៅ​ខេត្ត GUIZHOU ចិន​ស្លាប់​23​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​២៣​នាក់​ស្លាប់ និង​៧​នាក់​ទៀត​រង​របួស​ក្រោយ​ការ​បាក់​ដី​មួយ​នៅ​ខេត្ត GUIZHOU ភាគ​និរតី​ចិន ខណៈ​អ្នក​ស្លាប់​ទាំងអស់ និង​បណ្តា​អ្នក​បាត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ។

យោង​តាម​មជ្ឈមណ្ឌល​សង្គ្រោះ​មូលដ្ឋាន​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ញ៉ាំង​ឱ្យ​មានការ​បាក់​ដី​នោះ កាលពី​ថ្ងៃ​ទី​១ កក្កដា នា​វេលា​ម៉ោង​៥​និង​៣០​នាទី​នៅ​ភូមិ PIANPO ស្រុក​ដា​ហ្វា​ង ។ មនុស្ស​ជាង​៣០​នាក់​កប់​ក្នុង​គំនរ​បាក់បែក ។ កង​ទាហាន និង​អ្នក​ជួយ​សង្គ្រោះ​ជាង​៨០០​នាក់ បាន​ខិតខំ​តាម​រក​ពួក​អ្នក​បាត់​ខ្លួន ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​កន្លែង​បាក់​ដី​នេះ​ត្រូវ​បាន​បញ្ចប់​នា​ថ្ងៃ​ទី​៣ កក្កដា ហើយ​ការងារ​កសាង​ឡើង​វិញ​ចាប់ផ្តើម ៕