ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​នៅ​ក្រុង​បា​ដា​ដ​ស្លាប់​75​នាក់

បណ្តា​អ្នក​ទទួលខុសត្រូវ​អីុ​រ៉ា​ក់​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៧៥​នាក់​ស្លាប់ និង​ជាង​១៣០​នាក់​រង​របួស កាលពី​ថ្ងៃ​តី​៣ កក្កដា មុន​ពេល​ព្រឹក​ព្រលឹម​ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​នៅ​ក្រុង​បា​ដា​ដ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

នេះ​ជា​តុល្យការ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​តែ​មួយ​ក្នុង​រដ្ឋធានី​អុ​ី​រ៉ា​ក់​នា​ឆ្នាំ​នេះ ។ ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង​តាម​វិ​ថី​ពាណិជ្ជកម្ម​មាន​មនុស្ស​ច្រើន​កុះករ​នៃ​សង្កាត់ KARRADA ដែល​នៅ​ទីនោះ​ប្រជាជន​ចេញ​ដើរ​ទិញ​អីវ៉ាន់​ច្រើន​កុះករ​មុន​បុណ្យ​ស្រាយ​បួស​កំណត់​ពី​ការ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដាន ៕