អាវុធហត្ថ​ កំពុងស្វែងរកក្រុមក្មេងទំនើង​ ដែលបានវាយមន្ត្រីកងទ័ពជើងទឹក ឱ្យរងរបួសធ្ងន់​នៅក្នុងក្លឹបកំសាន្ត​ ដ្រាហ្គន

កំពត៖ កម្លាំងអាវុធហត្ថខេត្ត​កំពត បាននិងកំពុងស្រាវជ្រាវ​ ស្វែងរកចាប់ខ្លួនក្រុមក្មេងស្ទាវ​ ដែលបានព្រួតគ្នាវាយលើមន្ត្រីយោធាជើងទឹកម្នាក់​ ឱ្យរងបួស​ជាទម្ងន់​ ខណៈមានជម្លោះ រាំជាន់ជើងគ្នាក្នុងក្លឹបកម្សាន្ត​ ដ្រាហ្គន​ នៅម៉ោង​ ១២៖៣០នាទី​ រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិ​ទ្វីខាងជើង​ សង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត។

មន្ត្រីនៃមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត​ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះ​ ឈ្មោះ​ ស៊ាន​ រតនៈ​ ភេទប្រុស​ អយុ២២ឆ្នាំ​ មុខរបរ​ កងទ័ពជើងទឹក​ អង្គភាពឈរ ជើង​​នៅភូមិកំពង់ទ្រាក​ ស្រុកទឹកឈូ​ ខេត្តកំពត​ ឯជនរងគ្រោះត្រូវបាន​ ក្រុមក្មេងទំនើង​ មួយក្រុម​ ដែលមិនស្គាល់អត្តសញ្ញាណ​ បានធ្វើសកម្មភាពវាយ​ និងប្រើដាវសាម៉ូរ៉ៃកាប់ប្រហារយ៉ាងព្រៃផ្សៃ​ បណ្តាលឱ្យរបួសជាទម្ងន់​ ក្រោយហេតុការណ៍​ ក្រុមជនល្មើស​ បានរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ​ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត​ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក​ ជនរងគ្រោះព្រឹកឡើង​ ត្រូវបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកភ្នំពេញ។ 

គួរបញ្ជាក់ផងដែរថា ក្លឹបកម្សាន្ត​"ដ្រាហ្គន"ខាងលើ​ ជាញឹកញាប់​ តែងតែមានកើតករណីហឹង្សាមិនចេះឈប់ឈរសោះ​ ដោយកាប់ចាក់ប្រហារគ្នា​ បង្កឡើង ដោយក្រុមក្មេងស្ទាវ​ ដែលនិយមចូលចិត្ត​ និងឈ្លក់វង្វេងនឹងស្រីញីក្នុងក្លឹបមួយនេះ​ ផ្ទុយមកវិញគេមិនដែលឃើញអាជ្ញាធរថ្នាក់ណាមួុយ​ ឬស្ថាប័នពាក់ពន្ធ​ មានវិធានការណ៍ចំពោះម្ចាស់ក្លឹបមួយនេះឡើយ​ មិនតៃប៉ុណ្ណោះក្លឹបមួយនេះ​ ភ្ញៀវភាគច្រើន​ សុទ្ធសឹងជាក្មេងៗស្ទាវ​ ខ្លះមិនគ្រប់អាយុទៀតផង​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានក្មេងទំនើងមួយករណីទៀតផងដែរថា  នៅកន្លែងកើតហេតុ ខណៈកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានដេញចាប់ខ្លួនជនសង្ស័យ៤នាក់យកទៅសួរនាំ តើបណ្តាលមកពីមូលហេតុអីពិតប្រាកដ។

ហេតុការណ៍កាប់គ្នាយ៉ាងព្រៃផ្សៃនេះ បានកើតឡើង នៅម៉ោងប្រហែលជា៨៖៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវចូលទៅរោងចក្រQMI ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ពីពេលហេតុគេក្មេងស្ទាវ២ក្រុមខាងលើ មានគ្នា៤នាក់ មួយក្រុមជិះម៉ូតូ FZ ប្រហែលជាមានទំនាស់នឹងគ្នា ប្រដាប់ដោយដាវ បានធ្វើការកាប់ប្រហារទៅ លើជនជនរគ្រោះម្នាក់ឈ្មោះ ជឿន សាម៉ន នឹងដាវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមកជនសង្ស័យ៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានមកជួយអន្ដរាគមន៍ និងដេញចាប់បានជនសង្ស័យ៤នាក់ ដែលរត់គេចនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ នៅពេលនេះជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសួរនាំផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ដើម្បីចាត់វិធានការបន្តទៀត។ ចំណែកសាកសពជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាវុធហត្ថ​ កំពុងស្វែងរកក្រុមក្មេងទំនើង​ ដែលបានវាយមន្ត្រីកងទ័ពជើងទឹក ឱ្យរងរបួសធ្ងន់​នៅក្នុងក្លឹបកំសាន្ត​ ដ្រាហ្គន

អាវុធហត្ថ​ កំពុងស្វែងរកក្រុមក្មេងទំនើង​ ដែលបានវាយមន្ត្រីកងទ័ពជើងទឹក ឱ្យរងរបួសធ្ងន់​នៅក្នុងក្លឹបកំសាន្ត​ ដ្រាហ្គន

អាវុធហត្ថ​ កំពុងស្វែងរកក្រុមក្មេងទំនើង​ ដែលបានវាយមន្ត្រីកងទ័ពជើងទឹក ឱ្យរងរបួសធ្ងន់​នៅក្នុងក្លឹបកំសាន្ត​ ដ្រាហ្គន