សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​

6 Videos


សួស វីសា ជាតារាចម្រៀងស្រីវ័យក្មេងមួយដួងកំពុងតែលេចធ្លោក្នុងចំណោមតារាល្បីៗជាច្រើនទៀតរបស់ ផលិតកម្មរស្មីហង្សមាស ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសស្រទាប់យុវវ័យ ។ ថ្មីៗនេះទៀតសោតតារាចម្រៀងសាច់សខ្ចីរូបនេះ បានបង្ហាញពី ឈុតសម្លៀកបំពាក់ដែលនាងស្រឡាញ់ពេញចិត្តបំផុតប្រាប់ដល់ទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ។ តើឈុតសម្លៀកបំពាក់បែបណាធ្វើឱ្យ សួស វីសា ស្រឡាញ់ពេញចិត្តបំផុត?

P9

សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​

បើមើលទៅតាមវ័យរបស់តារាចម្រៀង សួស វីសា ទស្សនិកជនប្រាកដជាយល់ថានាងច្បាស់ជានិយមចូលចិត្តម៉ូដសម្លៀកបំពាក់បែបស៊ីវិល័យឆើតឆាយតាមសម័យទំនើបជាក់ជាមិនខាន ។ ការគិតបែបនេះគឺផ្ទុយស្រឡះ តាមពិតឈុតសម្លៀកបំពាក់ដែលធ្វើឱ្យតារាចម្រៀងស្រីស្រស់រូបនេះ ចាប់អារម្មណ៍ និង មានការស្រឡាញ់រហូតដក់ជាប់ក្នុងបេះដូងនោះគឺជាឈុតសម្លៀកបំពាក់បែបប្រពៃណីទៅវិញទេ ។ ជាកស្តែងនាងបានបង្ហោះពាក្យពេចន៍ដ៏មានអត្ថន័យប៉ុន្មានឃ្លា នៅលើគណនីហ្វេសប៊ុកប្រាប់ដល់អ្នកគាំទ្ររបស់នាងថា «បងប្អូនណាខ្លះស្រលាញ់ឈុតសម្លៀកបំពាក់នេះ ? សម្រាប់ខ្ញុំស្រលាញ់ពេញបេះដូង ប្រពៃណីវប្បធម៌ខ្មែរពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចនេះយើងត្រូវនាំគ្នាថែរក្សាអោយបានគង់វង្ស»

សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​

គួរឱ្យកោតសរសើរនូវទឹកចិត្តជាសិល្បការិនី និង ជានារីខ្មែរមួយរូបដែល ស្រឡាញ់ចូលចិត្តក៏ដូចជាមានការយកចិត្តទុកដាក់ថែរក្សាអ្វីៗដែលជាប្រពៃណីវប្បធម៌ជាតិ ហើយធ្វើការបង្ហាញដល់មហាជនក៏ដូចជាពិភពលោកឱ្យគេបានស្គាល់ខ្មែរយើងកាន់តែច្បាស់ថែមទៀត ៕ ប្រមាញ់តួ

សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​
សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​
សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​
សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​
សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​
សួស វី​សា បង្ហាញ​ឈុត​សម្លៀកបំពាក់​ដែល​ខ្លួន​ស្រឡាញ់​ពេញ​បេះដូង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត