ថែរក្សា​រូបរាង​ដូចម្តេច ​ឱ្យនៅ​ស្រស់ស្អាត​បាន​ដូច​ចិត្ត​

6 Videos


ការថែរក្សារូបរាងឱ្យនៅស្រស់ស្អាត គឺជាកត្តាមួយដែលស្ត្រីគ្រប់រូបប្រាថ្នាចង់បាន ។ ជាមួយគ្នានេះកត្តាចំណីអាហារក៏ជាមូលហេតុសំខាន់ដែលនាំឱ្យឡើងទម្ងន់ និង ក៏ជាប្រភព្វផ្តល់សុខភាពដែរ ។ ក្រៅពីនេះត្រូវចងចាំថា ការបរិភោគអាហារបើយើងមិនបានគិតគូរទៅដល់ប្រភេទអាហារផ្តល់សុខភាពទេនោះ អាចនាំឱ្យជួបផលលំបាកច្រើនៅពេលក្រោយ ពិសេសរោគបៀតបៀនយាយី ដូចជារោគលើសឈាម ទឹកនោមផ្អែមបេះដូង ដែលជារោគជំងឺកាចសាហាវ ជួបការលំបាកក្នុងការព្យាបាល ។

P9

ថែរក្សា​រូបរាង​ដូចម្តេច ​ឱ្យនៅ​ស្រស់ស្អាត​បាន​ដូច​ចិត្ត​

ក្បាលពោះមកពីណា ?

បញ្ហាក្បាលពោះរីកប៉ោង ឬ ធ្លាក់យារ ជាបញ្ហារបស់ស្ត្រីជាច្រើនដែលដោះស្រាយមិនចេញ ។ កត្តាដែលបណ្តាឱ្យក្បាលពោះងាយនឹងឡើងនោះដោយសារការបរិភោគចំណីអាហារតែម្តង ។ ហេតុនេះបញ្ហាចំបងដែលយើងត្រូវដោះស្រាយចំពោះមុខនោះគឺយើងគប្បីជ្រើសរើសបរិភោគអាហារកុំឡើងទាំងទម្ងន់ និង ក្បាលពោះ ។
អាហារគប្បីជ្រើសរើសទាំងនេះមានដូចជា ការបរិភោគតែបន្លែនិងផ្លែឈើ គឺអាហារទាំងនេះមិនបាននៅក្នុងពោះដូចការបរិភោគសាច់សត្វនោះទេ ។ ទោះបីយ៉ាងណាបើក្រពះរបស់អ្នកចាប់ផ្តើមស្រេកឃ្លានអាហារហើយ យើងរវល់តែជ្រើសរើសអាហារនោះពេលខ្លះមិនអាចធ្វើបានទេ ប៉ុន្តែយ៉ាងណាបើជាប្រភេទអាហារមិនល្អគប្បីត្រូវបរិភោគត្រឹមសម្រន់ភាពស្រេកឃ្លានបន្តិចបន្តួចប៉ុណ្ណោះសិនក៏ប្រសើរដែរ ។

សម្រាប់អាហារដែលផ្តល់សុខភាពដែលយើងមិនអាចមើលរំលងនៅទីនេះ គឺសណ្តែកសៀង ។ អាហារមួយប្រភេទនេះយើងអាចជ្រើសរើសបានទាំងប្រភេទទឹកសណ្តែកសៀង តៅហ៊ូ ឬ ភេសជ្ជៈផលិតពីសណ្តែកសៀងជាដើម បន្ទាប់ពីនោះ ទើបជ្រើសរើសបរិភោគអាហារផ្សេងៗទៀតបន្ថែមពេលក្រោយបន្តិចបន្តួចក៏បានផងដែរ ។

ត្រូវបរិភោគក្រុមសណ្តែក មិនថាជាសណ្តែកខៀវ សណ្តែកក្រហម សណ្តែកសៀង សណ្តែកខ្មៅ ឬ សូម្បីតែផលិតផលពីសណ្តែក សុទ្ធសឹងតែជាអាហារគប្បីរកមកបរិភោគឱ្យបានញឹកញាប់ ។ បន្លែទាំងនេះសំបូរទៅដោយប្រូតេអ៊ីន និង ថាមពលដែលជួយជំនួសប្រូតេអ៊ីនដែលបានមកពីសាច់សត្វ មិនឱ្យរាងកាយរបស់យើងខ្វះសារជាតិអាហារ ។

ដោយឡែកចំពោះ បន្លែ ឬ ផ្លែឈើ ក៏សុទ្ធតែ មានសារជាតិម្សៅ ក៏យើងមិនអាចមើលរំលងបានដូចគ្នា ព្រោះថាវាជាផ្នែកមួយក្នុងការជួយបញ្ចុះទម្ងន់ និង ជួយថែរក្សាឱ្យរូបរាងស្រស់ស្អាតជានិច្ច ។ អាហារដែលងាយបង្កឱ្យឡើងទម្ងន់គួរចៀសវាងការចេះតែបរិភោគអាហារដោយមិនបានជ្រើសរើសនោះ ជាកត្តាមួយធំណាស់ដែលបង្កឱ្យចេះតែឡើងទម្ងន់ដោយមិនដឹងខ្លួន ។ លោកអ្នកមានដែលសង្កេត ឬ ទេថាអាហារស្រាប់ដូចជាចៀន ឆា ជាដើម សុទ្ធតែមិនផ្តល់ផលល្អចំពោះសុខភាពទេដូចនេះបើអាចចៀសវាងបានក៏ប្រសើរ ព្រោះថា នៅពេលបរិភោគតែងបង្កនូវផលលំបាកបន្តិចម្តងៗចំពោះសុខភាពរាងកាយ ។ ការបរិភោគសារជាតិខ្លាញ់មិនត្រូវឱ្យលើសពី ៤ ស្លាបព្រាជាដាច់ខាត ។ ក្រៅពីនេះលោកអ្នកត្រូវជ្រើសរើសបរិភោគប្រភេទអាហារប្រភេទចំហុយ ស្ងោរ ឬ អាំង ។

តើត្រូវធ្វើដូចម្តេចដើម្បីរូបរាងស្អាតជាប់បានយូរក្រៅពីកត្តាខាងលើនេះ ស្ត្រីក៏មិនអាចមើលរំលងបានដាច់ខាតជាមួយនឹងការចេះរបៀបរបការរស់នៅដើម្បីថែរក្សាសម្រស់រូបរាងកាយរបស់ខ្លួន ។ កត្តាដែលមិនអាចមើលរំលងក្នុងរឿងនេះ គឺការទទួលទានដំណេកឱ្យគ្រប់គ្រាន់ ព្រោះថាការទទួលដំណេកមិនគ្រប់គ្រាន់ក៏ជាកត្តាមួយនាំឱ្យស្រេកឃ្លានអាហារដែលបង្កឱ្យការបញ្ចុះទម្ងន់មិនទទួលបានលទ្ធផលដូចគ្នា ។

ក្រៅពីនេះត្រូវចេះហាត់ប្រាណឱ្យបានជាប់ជាប់ជាប្រចាំព្រោះថា ការហាត់ប្រាណតែងផ្តល់សុខភាពល្អ និង អាចជួយបណ្តេញរោគជំងឺមួយចំនួនចេញពីរាងកាយបានយ៉ាងប្រសិទ្ធភាព ។ មានមនុស្សមិនតិចទេនៅពេលរាងកាយស្រុតចុះដុនដាបហើយងាកមកហាត់ប្រាណបានធ្វើឱ្យសុខភាពរឹងមាំឡើងវិញ ។ ដូចនេះឃើញថា ក្នុងមួយថ្ងៃលោកអ្នកយ៉ាងហោចណាស់រកពេលហាត់ប្រាណឱ្យបានម្តងផងដែរ ។

ត្រូវចងចាំដែរថា មុននឹងធ្វើលំហាត់ប្រាណ ឬ ប្រកបកិច្ចការងារណាដែលប្រើកម្លាំងកាយត្រូវបរិភោគបន្លែផ្លែឈើឱ្យបានមុនចាប់បី ១ ទៅ ២ ម៉ោង ដើម្បីឱ្យមានថា មពលហើយរាងកាយអាចទាញយកមកប្រើប្រាស់ ។
ក្នុងខណៈពេលដែលយើងហាត់ប្រាណបានចំនួន ១៥ នាទីដំបូង រាងកាយរបស់យើងនឹងដុតបំផ្លាញសារជាតិម្សៅ និង នៅពេលដែលយើងហាត់ប្រាណលើសពី ៣០ នាទីទៅរាងកាយរបស់យើងនឹងត្រឡប់ទៅទាញយកសារជាតិខ្លាញ់មកប្រើប្រាស់វិញ ។

ហេតុនេះឃើញថាបើចង់ឱ្យរាងកាយទាញខ្លាញ់មកប្រើប្រាស់ ហើយអាចជួយបញ្ចុះទម្ងន់បានយ៉ាងមានប្រសិទ្ធភាពនោះគប្បីធ្វើលំហាត់ប្រាណឱ្យបានលើសពីកន្លះម៉ោងឡើងទៅដែរ ៕

                                                                                               ដេប៉ូ