ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​

6 Videos


ក្នុងថ្ងៃមង្គលការ ថន ដារ៉ា មានសិល្ប´ការីនីជាច្រើនបានតុបតែងខ្លួន យ៉ាងស្រស់ស្អាត ជាមួយម៉ូដសម្លៀកបំពាក់ប្លែកៗពីគ្នា ដើម្បីបង្អួតសម្រស់គ្នា សម្រាប់ ឌួង ហ្សូរីដា វិញ ក៏មិនអន់ដែរ តាមរយៈរ៉ូបពណ៌សលាយពណ៌ទឹកប៊ិច បង្ហាញឲ្យឃើញថា ឌួង ហ្សូរីដា ក៏ស្រស់ស្អាតម្យ៉ាងដែរ ។ ប៉ុន្តែរ៉ូបមួយឈុតនេះ ត្រូវបានគេដឹងថា ឌួង ហ្សូរីដា បានគ្រងនៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ ដោយសារប្រញាប់ប្រញាល់ពេក ទើបនាងមិនបានផ្លាស់ប្តូរឈុតថ្មីដើម្បីចូលរួមពិធីមង្គលការ ថន ដារ៉ា នោះ ។

P9

ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​

បើតាមប្រភពពត៌មាន ដែលនៅក្បែរ ឌួង ហ្សូរីដា បានបង្ហើបប្រាប់ថា តាមពិត ហ្សូ ត្រូវប្តូរឈុតថ្មីមួយទៀត តែដោយសារពេលវេលាខ្លី និងប្រញាប់ពេក ហើយខ្លាចមកចូលរួមពិធីមង្គលការមិត្តភក្តិមិនទាន់ នាងក៏ប្រញាប់ឡើងឡាន ទាំងឈុតនេះតែម្តង ណាមួយស្ទះផ្លូវផង គ្មានពេលវេលាច្រើនដើម្បីផ្លាស់ប្តូរឈុតផ្សេង នាងក៏គ្រងឈុតដដែលនេះទៅ ។

ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​

តាមពិតឈុតសម្លៀកបំពាក់នេះ ឌួង ហ្សូរីដា បានគ្រងក្នុងពេលដែលនាងធ្វើជាពិធីការិនីក្នុងកម្មវិធីប្រគុំតន្ត្រីនៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ គ្រាន់តែកម្មវិធីចប់ នាងប្រញាប់ចេញរថយន្តមកកម្មវិធីមង្គលការមិត្តភក្តិភ្លាម ។

ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​

បច្ចុប្បន្ន ឌួង ហ្សូរីដា គឺជាពិធីការីនីប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្រៅពីអាជីពសិល្បៈ នាងមានមុខរបររកស៊ីផ្ទាល់ខ្លួនជាច្រើនទៀត ដូចជាហាងកាត់ដេរសម្លៀកបំពាក់ជាដើម …៕ អាលីណា

ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ឌួង ហ្សូ​រី​ដា ប្រញាប់​ពេក មិនបាន​ប្តូរ​ឈុត​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត