ក្រោយ​បែក​ធ្លាយ​ដំណឹង​ថា​កីឡាករ​រូប​នេះ​ធ្លាប់​មាន​ប្រពន្ធ​ហើយ​បាន​លែង​លះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ធ្វើ​ការ​រិះ​គន់​ខ្លាំងៗ​ទៅ​កាន់​គេ​

ខ្សែប្រយុទ្ធសញ្ជាតិបារាំងមួយរូបគឺកីឡាករ Anthony Martial ដែលបច្ចុប្បន្នមានវ័យ២០ឆ្នាំបានសាងភាពលេចធ្លោខ្លាំងគួរសមជាមួយក្លឹប Manchester United ដោយក្នុងការបង្ហាញខ្លួន៤៩ប្រកួតហើយស៊ុតបញ្ចូលទីចំនួន១៧គ្រាប់ ។

យ៉ាងណាបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះក៏ជាប់ជាជម្រើសកីឡាករបារាំងក្នុងព្រឹត្តិការណ៍ Euro២០១៦ ក៏ប៉ុន្តែការបង្ហាញខ្លួនកន្លងរូបគេមិនទាន់បានស៊ុតបញ្ចូលទីឲ្យបារាំងបានសម្រេច១គ្រាប់នៅឡើយទេ ។

យ៉ាងណាម្សិលមិញមានការភ្ញាក់ដោយសារអតីតប្រពន្ធរបស់ Martial គឺ Samantha Helena បានបង្ហោះពាក្យសម្ដីដែលនាងបានឈ្លោះជាមួយមិត្តស្រីថ្មីរបស់គេ ដែលធ្វើឲ្យមានចែករំលែតគ្នាជាច្រើន ។ ខណៈមានដំណឹង Samantha Helena គឺបច្ចុប្បន្នមានកូន២ក្នុងបន្ទុកដែលជាកូនរបស់ Martial ។

យ៉ាងណាក្រោយមានការបង្ហោះនេះអ្នកលេងបណ្ដាញសង្គមជាច្រើនបែរបើកការរិះគន់ខ្លាំងទៅលើកីឡាករ Anthony Martial ខ្លាំងៗ ដោយអ្នកខ្លះរិះថាគេមានវ័យទើបតែ២០ឆ្នាំហេតុអ្វីមានបញ្ហាពាក់ព័ន្ធនឹងការលែងលះទៅហើយ មានអ្នកខ្លះចោទសួរថាតើអាយុ២០ពិតឬទេ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ក្រោយ​បែក​ធ្លាយ​ដំណឹង​ថា​កីឡាករ​រូប​នេះ​ធ្លាប់​មាន​ប្រពន្ធ​ហើយ​បាន​លែង​លះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ធ្វើ​ការ​រិះ​គន់​ខ្លាំងៗ​ទៅ​កាន់​គេ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:វីដេអូ
Tags: