អ្នក​ក្រឈរយំ អ្នក​ធំ​ឈរសើច

​ខេត្តកោះកុង : ក្រោយ​ពេលដែល​លោក​វរសេនីយ៍ឯក យឹម ផេង ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច ដែល​ល្បីល្បាញ​ក្នុង​ទឹកដី​នៃ​ខេត្តកោះកុង​ខាង​ដឹកទំនិញ​គេចពន្ធ​ពី​ប្រទេស​ថៃ ចូលមក​ទី​រួម​ខេត្តកោះកុង​តាម​ទូក និង​បន្តទៅ​រាជធានី​ភ្នំពេញ តាម​រថយន្ត​ទៀត​នោះ​។ ថ្មីៗ​នេះ​បានទទួល​បានការ​រិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់ពី​លោក​បាន​ដឹកនាំ​កម្លាំង​ទៅ​ចុះ​ចាប់ និង​ឃាត់​រថយន្ត​ដឹក​ចេក​ដែល គ្រាន់តែ​សង្ស័យ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទាល់តែសោះ​។​


​យ៉ាងណាក៏ដោយ​មន្ត្រីនគរបាល​ជាន់ខ្ពស់​ខេត្តកោះកុង បាន​ចេញមក​បញ្ជា​ក់ដោយ​ហេតុផល​ថា ប្រតិបត្តិការ​ស្ទាក់ចាប់​រថយន្ត​ដឹក​ចេក​ខាងលើនេះ បានធ្វើ​ឡើង​ពី​គណ​:​កម្ម​ការ ដឹកនាំ​ដោះ​ព្រះរាជអាជ្ញា​ទៀតផង ហើយ​រាល់​ការលើកដាក់​នោះ គឺ​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ​។ ករណី​ចោទ​គ្នា​ទៅវិញទៅមក​រវាង​អ្នករកស៊ី​លក់​ចេក និង​សមត្ថកិច្ច​ខេត្តកោះកុង បាន​កើតឡើង​នៅវេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅត្រង់​ចំណុច​លើ​កំណាត់​ផ្លូវ​លេខ​២៩៧ ចន្លោះ​ព្រំប្រទល់​នៃ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ឬ​ចំណុច​ចំណោទ​ចិន​។​


​លោក សុខ រតនា ហៅ​វិត អាយុ​២៦​ឆ្នាំ រស់នៅ​ស្រុក​មណ្ឌលសីមា ជា​ម្ចាស់​រថយន្ត​ដឹក​ចេក បាន​ស្រែក​ទ្រហោយំ​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​រកស៊ី​តែ​ដឹក​ចេក​ទេ គ្មាន​ទៅរក​ស៊ី​ដឹកឈើ​ដូច​គេ​ថា នោះឡើយ ហើយ​ឥឡូវ​ចេក​ជាង​២​ពាន់​ស្និត ត្រូវ​ខូចខាត​ដោយសារ​សមត្ថកិច្ច​រុះរើ​ចេញពី​រថយន្ត ដែល​ត្រូវ​ប្រឈម​ការ​ខាត​យ៉ាងច្រើន ដោយសារតែ​គ្មាន​ម៉ូយ​ទិញ​បន្តទៀត ដូច្នេះ​សូម​អំពាវ​ដល់​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍ ស្វែងរក​យុត្តិធម៌​ឲ្យ​ផង​។​


​យ៉ាងណាក៏ដោយ យោងតាម​របាយការណ៍​របស់​ការិយាល័យ​កណ្តា​ល​ប្រឆាំង​បទល្មើស ខេត្តកោះកុង បាន​បញ្ជាក់ថា ដោយមាន​ប្រជាពលរដ្ឋ រាយការណ៍ ផ្តល់ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​ផ្លែ​ចេក បង្កប់​ឈើ​ក្រញូង ចេញពី​ចំណុច​ក្នុងភូមិ អូ​សោម ស្រុក​វាលវែង​ខេត្ត​ពោ​សាត់ មក​ខេត្តកោះកុង​នោះ  កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើ​ការឃាត់​ត្រួតពិនិត្យ នាំយក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​


​របាយការណ៍​បាន​បន្តទៀតថា ក្រោយ​កម្លាំង​ជំនាញ​ឆ្លង​យោបល់​លោកស្នងការ និង​លោក ព្រះរាជអាជ្ញា ទើប​ឲ្យ​កម្លាំង​ការពារ​រង់ចាំ​ព្រឹក បង្កើត​គណ​:​កម្ម​ការធ្វើ​ការឆែកឆេ​រ ដែល​ការឆែកឆេរ​នោះ ដឹកនាំ​ដោយ លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកា​អម​សាលាដំបូង ខេត្តកោះកុង ប៉ុន្តែ​ជា​លទ្ធផល​មិនមាន​ឈើ​គ្រញូង​ទេ​៕

អ្នក​ក្រឈរយំ អ្នក​ធំ​ឈរសើច អ្នក​ក្រឈរយំ អ្នក​ធំ​ឈរសើច អ្នក​ក្រឈរយំ អ្នក​ធំ​ឈរសើច អ្នក​ក្រឈរយំ អ្នក​ធំ​ឈរសើច