ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងហុងកុងដ៏ល្បី លោក Joe Ma និង ប្រពន្ធ Karen Cheung បានចែកចាយរូបថតអាពាហ៍ពិពាហ៍របស់ពួកគេជូនអ្នកគាំទ្រ ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

P9

ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma

យោងតាមប្រភពសារព័ត៌មាន គេបានដឹងថា កាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងទៅនេះគឺជាថ្ងៃខួបអាពាហ៍ពិពាហ៍ទី ២៣ របស់ពួកគេ ទើបពួកគេបានគាស់កកាយរូបថតចាស់ៗចែកចាយជូនអ្នកគាំទ្រ ។ នៅក្នុងរូបថតកាលពី ២៣ ឆ្នាំមុននេះ គេសង្កេតឃើញថា លោក Joe មានសក់វែងដែលគេមិនសូវធ្លាប់ឃើញ តែចំណែកសម្រស់លោក Joe និង ភរិយាវិញគ្មានភាពផ្លាស់ប្តូរបន្តិចសោះ ។ នៅពេលដែលមានអ្នកសារព័ត៌មានសួរទាក់ទិននឹងការប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ២៣ នេះ នាង Karen បានឆ្លើយប្រាប់ឲ្យដឹងថា អ្នកទាំងពីរមិនបានធ្វើអ្វីធំដុំនោះទេ ព្រោះអ្នកទាំងពីរយល់ថា នៅជាមួយគ្នាយូរមកហើយ ដូចនេះការប្រារព្ធដូចជាមិនសូវចាំបាច់ប៉ុន្មានទេ ។

ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma

គួរបញ្ជាក់ដែរថា លោក Joe ជាតារាសម្តែងម្នាក់ដែលធ្លាប់មានឈ្មោះបោះសំឡេង និង ប្រជាប្រិយភាពគួរសមដែរនៅប្រទេសកម្ពុជា ហើយលោកក៏ជាម្ចាស់ភោជនីយដ្ឋាននៅប្រទេសចិនមួយផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma
ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma
ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma
ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma
ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma
ភ្ញាក់ផ្អើល​មិន​ស្ទើរ ពេល​ឃើញ​រូបថត​អាពាហ៍ពិពាហ៍​តារា​សម្តែង Joe Ma

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត