WSSCC៖ ប្រជាជន​កម្ពុជា​នៅ​ជនបទ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​៤៦% និពន្ធដោយ : រ៉ឹម ភារី       July-03-2016, 7:39 pm         39

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132WSSCC៖ ប្រជាជន​កម្ពុជា​នៅ​ជនបទ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​៤៦%ភ្នំពេញ​៖ អង្គការ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ការគ្រប់គ្រង​វិស័យ​ទឹកស្អាត  និង​អនាម័យ​របស់​អង្គការសហប្រជាជាតិ​(WSSCC) បាន​រកឃើញថា ប្រជាជន​កម្ពុជា មាន​បង្គន់​អនាម័យ​ប្រើប្រាស់​រហូតដល់​៤៦​ភាគរយ ខណៈ​កាលពី​ឆ្នាំ​២០០៨ ពលរដ្ឋ​កម្ពុ​ជាមាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមតែ​៥​ទៅ​៦​ភាគរយ​ប៉ុណ្ណោះ​។ 

លោក ជឹម ចរណៃ អ្នកសម្របសម្រួល​រប​ស់​អង្គការ​WSSCC នៅ​កម្ពុជា បាន​ថ្លែងថា ប្រជាជន​កម្ពុជា​នៅតាម​ទីជនបទ បាន​ប្រើប្រាស់​បង្គន់​អនាម័យ​មានការ​កើនឡើង​រហូត​ដល់​៤៦​ភាគរយ នៅក្នុង​ខេត្ត​-​ក្រុង​គោលដៅ​ចំនួន​១០​នៅ​ទូទាំងប្រទេស​កម្ពុជា បើ​ធៀប​នឹង​ឆ្នាំ​២០០៨ គឺ​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​បង្គន់​អនាម័យ​មានតែ​៥​ទៅ​៦​ភាគរយ​ប៉ុណ្ណោះ​។ ការលើកឡើង​បែបនេះ របស់ ជឹម ចរណៃ គឺធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ឆ្នាំ​២០១៧-២០២០ នៅ​សណ្ឋាគារ​សាន់វ៉េ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ត្រូវបាន​ស្រង់​ប្រសាសន៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។

លោក ជឹម ចរណៃ បាន​បន្តថា អង្គការ​WSSCC បាន​សហ​ការណ៍​ជាមួយ​ក្រសួង​អភិវឌ្ឍ​ជនបទ និង​អង្គការ​ដៃគូ​ផ្សេងទៀត គឺ​ចង់​ឲ្យ​ខេត្ត​គោលដៅ​ទាំង​១០​ខាងលើ មាន​បង្គន់​អនាម័យ​ប្រើប្រាស់​១០០​ភាគរយ​។ លោក​បន្ថែមទៀតថា ការប្រើប្រាស់​បង្គន់​អនាម័យ គឺ​ពិត​ជាមាន​សារសំខាន់​យ៉ាងខ្លាំង ពីព្រោះ ការ​បន្ទោបង់​ពាសវាល​ពាសកាល បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ បាត់បង់​ពេលវេលា និង​មិនមាន​សុវត្ថិភាព​(​ករណី​ចាប់រំលោភ​សេពសន្ថវៈ ដោយសារ​ការ​បន្ទោបង់​ឆ្ងាយ​ពី​ផ្ទះ​)​។

លោក Dave Trouba តំណាង​អង្គការ WSSCC បាន​លើកឡើងថា WSSCC បាន​ចូលមក​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨ ដើម្បី​ជួយ​កម្ពុជា លើ​ការអប់រំ​អនាម័យ ហើយ​ក្នុង​រយៈពេល​៩​ឆ្នាំ​មកនេះ WSSCC បាន​ចំណាយ​ទុនវិនិយោគ​តាមរយៈ​មូលនិធិ​សកល​អនាម័យ​ជាង​១​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ ដើម្បី​សហការ​ណ៍​ជាមួយ​រដ្ឋាភិបាល និង​អង្គការ​ដៃគូ​ផ្សេងទៀត ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​១០០​ភាគរយ​៕