កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​គ្មាន​ច្បាប់​មួយ​កន្លែង ​ត្រូវ​បាន​ចៅហ្វាយ​ខេត្ត​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​គ្មាន​ច្បាប់​មួយ​កន្លែង ​ត្រូវ​បាន​ចៅហ្វាយ​ខេត្ត​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម

បន្ទាយមានជ័យ ​៖ ​ទីតាំង​ចិញ្ចឹម​សត្វ​ជ្រូក​មួយ​កន្លែង​ក្នុង​ស្រុក​មង្គលបូរី​ ត្រូវ​បាន​សាលាខេត្ត​បន្ទាយមានជ័យ​ចេញ​លិខិត​ឲ្យ​បិទ​អាជីវកម្ម​ទាំង​ស្រុង​ហើយ ​ដោយសារតែ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើ​នោះ​មិន​គោរព​លើ​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ នឹង​អាជ្ញាធរ​​​​​ ​ហើយ​បាន​បង្ក​ការ​ជះ​ក្លិន​ស្អុយ​ទៅលើ​អ្នកស្រុក​ ដែល​នៅ​ក្បែរ​នោះ​ទៀត​ផង។

សូម​បញ្ជាក់​ថា ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ជ្រូក​នោះ​​ ​ស្ថិត​នៅ​ក្នុង​ភូមី​ជំទាវ​ ឃុំ​ឫស្សីក្រោក ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ ​​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ចៅ ​ឆុង ​រស់នៅ​ភូមី​កើតហេតុ​ខាងលើ។ ពេល​នេះ​ត្រូវ​បាន​ចៅហ្វាយខេត្ត​ចេញ​លិខិត​ឲ្យ​បិទ​អាជីវកម្ម​ទាំង​ស្រុង​ហើយ ​ចាំ​មើល​ថា​តើ​លោក​ចៅ​ឆុង​ គាត់​យល់ព្រម​អនុវត្ត​តាម​ការ​បញ្ជា​របស់​ចៅហ្វាយខេត្ត​ដែរ​ឬ​អត់។

យោង​​តាម​លិខិត​លេខ​២៤៦/១៣​ស.ជ.ណ​ចុះ​ថ្ងៃ​ទី​០១​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ ដែល​ចុះ​​ហត្ថលេខា ​ដោយ​លោក​សួន​ បវរ​ អភិបាល​ខេត្ត​​​​បន្ទាយមានជ័យ ​​​បាន​បញ្ជក់​នៅ​ក្នុង​កម្មវត្ថុ​ស្ដីពី​ការ​បិទ​អាជីវកម្ម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​លោក​ចៅ​ឆុង​ ដូច​មាន​ទីតាំង​ខាងលើ​នោះ​ ដោយ​ផ្អែកលើ​ស្មារតី​ក្នុង​អង្គ​ប្រជុំ​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​កន្លង​ទៅ​ និង​ផ្អែកលើ​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥​របស់​លោក​ចៅ​ឆុង​ ម្ចាស់​​កសិដ្ឋាន​ជាមួយ​ក្រុម​ការងារ​ចម្រុះ​សាលាខេត្ត។

លោក​សួន​បវរ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​​​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​កក្កដា​នេះ​ថា ​គួរតែ​ខាង​​​ជួយ​ផ្សាយ​រឿង​កសិដ្ឋាន​របស់​លោក​ចៅ​ឆុង​ហើយ​ ពីព្រោះ​គាត់​រឹងទទឹង​ជាមួយ​អាជ្ញាធរ​​ខ្លាំង​ណាស់ ​ហើយ​គាត់​បាន​ក្បត់​លើ​កិច្ច​សន្យា​ជាមួយ​ក្រុម​ការងារ​ខេត្ត​ទៀត​ផង។

លោក​អភិបាល​បាន​បន្ត​ទៀត​ថា​ យើង​យក​សុខភាព​ពលរដ្ឋ​ជា​ចម្បង ​ហើយ​បើ​បណ្ដោយឲ្យ​ម្ចាស់​កសិដ្ឋាន​បន្ត​ការ​ចិញ្ចឹម​ជ្រូក​តទៅទៀត​​​នោះ​ គឺ​វា​មិន​ខុស​ពី​ចូលរួម​បំពុល​បរិស្ថាន​នោះ​ទេ​ ជា​ពិសេស​គឺ​ការ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​រាប់​រយ​នាក់ ​ដែល​នៅ​ក្បែរ​នោះ។ ដូច្នេះ​លោក​ចៅ​ឆុង ​ម្ចាស់​កសិដ្ឋាន​ត្រូវតែ​អនុវត្ត​លើ​បទបញ្ជា​ដូច​មាន​ចែង​ក្នុង​ខ្លឹមសារ​ខាង​លើ​ ដោយ​ទទួលខុសត្រូវ​ខ្ពស់​ចាប់ពី​ពេលនេះ​តទៅ​ដោយ​ខាន​ពុំ​បាន៕