អត្ថប្រយោជន៍នៃប្រេងកន្ទួលព្រៃ

6 Videos


ប្រេងកន្ទួតព្រៃមានប្រយោជន៍ចំពោះសក់គួរឱ្យកត់សម្គាល់ ដែលអាចព្យាបាល ថែរក្សា និង ការពារសក់បានយ៉ាងមានប្រសិទ្ធភាព ដូចជា សក់ជ្រុះ សក់ស្កូវមុនអាយុ ឬ ប្រើជំនួសផលិតផលរក្សាសក់ជាប្រចាំក៏បាន ។ យើងនឹងរៀបរាប់អំពីអត្ថប្រយោជន៍នៃប្រេងកន្ទួតព្រៃចំពោះសុខភាពសក់ជាលម្អិតដូចខាងក្រោម ៖
តើអ្វីទៅជាប្រេងកន្ទួតព្រៃ ?

P9

អត្ថប្រយោជន៍នៃប្រេងកន្ទួលព្រៃ

ប្រេងកន្ទួតព្រៃត្រូវបានប្រើប្រាស់ជាឱសថបូរាណ សម្រាប់ព្យាបាលបញ្ហាសក់។ តាមពិតទៅ មិនត្រឹមតែប្រេងរបស់វានោះទេ សូម្បីតែសម្បកឈើ និងផ្នែកផ្សេងៗនៃដើមវាក៏អាចយកមកប្រើជាប្រយោជន៍បានដែរ។ ប្រេងកន្ទួតព្រៃត្រូវបានគេចម្រាញ់ដោយហាលផ្លែវាឱ្យស្ងួត រួចត្រាំក្នុងប្រេង ដូចជា ប្រេងល្ង ឬប្រេងដូង ទុកចោលប្រមាណ ៣ទៅ៥ថ្ងៃ រួចស្រង់កាកចេញ ជាការស្រេច ។

អត្ថប្រយោជន៍នៃប្រេងកន្ទួតព្រៃ : ប្រេងកន្ទួតព្រៃមានលក្ខណៈធម្មជាតិសុទ្ធសាធ សម្បូរដោយអាស៊ីតខ្លាញ់ ជួយពង្រឹងសរសៃសក់ បន្ទន់សក់ និងផ្តល់សំណើមដល់សក់។ ប្រសិនបើអ្នកមានបញ្ហាសក់ស្ងួត ស្បែកក្បាលរមាស់ អ្នកគួរសាកល្បងប្រេងនេះ ពីព្រោះ ក្នុងប្រេងកន្ទួតព្រៃក៏មានវីតាមីនសេ ប៉ូលីផេណុល ហ្វ្លេវើណ័ដ ប្រូតេអ៊ីន កាបូអ៊ីដ្រាត រ៉ែ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និង ទឹក ។

វិធីប្រើប្រាស់ប្រេងកន្ទួតព្រៃ ៖

១ – ប្រើសម្រាប់លាប : ប្រើមុនពេលងូតទឹក ឬក្រោយពេលងូតទឹកក៏បានដូចគ្នា។ វិធីប្រើត្រូវលាបលើសរសៃសក់ និង ម៉ាស្សាដល់ស្បែកក្បាល ក្នុងបរិមាណប្រេងល្មម រួចយកក្រណាត់ក្តៅ ឬ មួកផ្លាស្ទិកគ្រប គេងមួយយប់ ហើយកក់សក់ចេញនៅពេលព្រឹក ។
កំណត់សម្គាល់ : ប្រេងនេះអាចធ្វើឱ្យស្បែកក្បាលត្រជាក់តិចៗ ។

២ – ប្រើជាសាប៊ូបន្ទន់សក់ : ក្រោយពេលកក់សក់ហើយ អ្នកអាចប្រើប្រេងនេះម៉ាស្សាសក់ និងស្បែកក្បាល ទុកចោល ១៥ ទៅ ២០ នាទី មុននឹងលាងទឹកចេញ។

កំណត់សម្គាល់ : គួរទុករយៈពេលយូរបន្តិចទើបប្រេងអាចជ្រាបចូលសព្វ និង មានប្រសិទ្ធភាពខ្លាំង ៕

                                                              លក្ខិណា