Apple ចង់​ទប់ស្កាត់​ការថតរូប និង​វីដេអូ​ពី​ព្រឹត្តិការណ៍​ធំៗ តាម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ និពន្ធដោយ : ធីតា       July-03-2016, 8:19 pm         154

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Apple ចង់​ទប់ស្កាត់​ការថតរូប និង​វីដេអូ​ពី​ព្រឹត្តិការណ៍​ធំៗ តាម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​តើ​គេ​ត្រូវធ្វើ​យ៉ាងណា​ទើប​អាច​ទប់ស្កាត់​ការថត​វីដេអូ​ពី​ការប្រគំ​តន្ត្រី ឬ​បាល់ទាត់​ដើម្បី​បង្ហោះ​នៅលើ​បណ្តាញ​សង្គម នៅពេលដែល​ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវតម្រូវ​ឲ្យ​សុំ​សិទ្ធិ​ផ្សាយ ដែល​ជួល​កាល​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​នោះ ? ក្រុមហ៊ុន Apple បាន​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​នឹងមិន​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ទាំងឡាយ​ថត​យក​រូបភាព ឬ​វីដេអូ​ពី​ព្រឹត្តិការណ៍​សាធារណៈ​នានា តាមរយៈ​ទូរ​សព្ទ​ដៃ iPhone ទៀតឡើយ​។​

Apple ទើបនឹង​បានទទួល​ប្រកាស​នី​យ​ប័ត្រ​តក្កកម្ម​អំពី​បច្ចេកវិទ្យា​នេះ កាលពីពេល​ថ្មីៗ​នេះ​កន្លងទៅនេះ បន្ទាប់ពី​ខ្លួន​បានស្នើ​សុំ​នៅ​ឆ្នាំ ២០១៤ ។ តាមរយៈ​ប្រព័ន្ធ​កាំរស្មី Infrared អ្នកគ្រប់គ្រង​ការប្រគំ​តន្ត្រី ការប្រកួត​បាល់ទាត់ រោងភាពយន្ត សារមន្ទីរ ឬ​ស្ថាប័ន​ណាមួយ​អាច​បិទ​ពី​ចម្ងាយ​យ៉ាង​ងាយស្រួល មិន​ឲ្យ​មានការ​ថតរូប​ភាព និង​វីដេអូ​ចេញពី​ទូរ​សព្ទ​ដៃ iPhone ។​

​នេះ​ជា​ដំណឹង​មួយ​ដ៏​ល្អ​មួយ​សម្រាប់​សិល្បករ និង​អ្នក​ដែល​ចង់​រក្សា​សិទ្ធិ​ក្នុង​ការផ្សាយ​រូបភាព​ពី​ព្រឹត្តិការណ៍​របស់ខ្លួន នៅលើ​ទំព័រ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​គ្មាន​ការអនុញ្ញាត តែ​វា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទូរ​សព្ទ iPhone មិន​សប្បាយចិត្ត​ប៉ុន្មាន​ទេ​។ ទោះជា​យ៉ាងណា ពេលនេះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ក្រុមហ៊ុន​អេ​ផល​នឹង​ចាត់ចែង​យ៉ាងដូចម្តេច​៕

​ប្រភព​៖ BFMTV