ស្ងាត់​ៗ​ Toyota Corolla Altis 2017 បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី

ក្រោយពីការប្រកាសពីគំរូរូបរាងថ្មីសែស្រឡាយរថយន្តលំដាប់មធ្យមតែគុណភាពខ្ពស់មួយរបស់ Toyota គឺ Corolla Altis ដែលជាស៊េរី ២០១៧ បានមួយរយៈ នៅពេលនេះរថយន្តដ៏ពេញនិយមមួយនេះបានបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសរុស្ស៊ីហើយ។

បែកតែមួយឆ្នាំ Corolla កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាងមុន ប្រៀបដូចក្មេងស្រីជំទងទើបតែឈានចូលវ័យក្រមុំអញ្ចឹង។ ផ្ទៃខាងមុខកាន់តែស្រស់ស្អាត ជាមួយនឹងចង្កៀងគោមបំភ្លឺផ្លូវ និងភ្លើងស៊ីញ៉ូ ប្រភេទ LED ដែលមានភាពស្រស់ស្អាត ភ្លឺថ្លា ចាំងដូចគ្រាប់ពេជ្រ។ ចំណែកឯផ្នែកខាងក្រោយក៏មិនណយដែរ ដោយវាបានផ្លាស់ប្ដូររូបរាង ក៏ដូចជាស្ដុបក្រោយប្រភេទ LED ។

ក្រៅពីរូបរាងដ៏ទាក់ទាញរបស់វា ចំពោះប្រពន្ធបច្ចេកវិទ្យា ក៏ដូចជាប្រពន្ធសុវត្ថិភាពក៏មិនអន់ដែរ ដែលសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។ បន្ទាប់ពីបង្ហាញខ្លួនក្នុងប្រទេសរុស្ស៊ី Corolla Altis 2017 អាចនឹងបង្ហាញខ្លួនក្នុងប្រទេសថៃឆាប់ៗនេះ ដែលវាអាចនឹងមានតម្លៃប្រហែលជា 3 ម៉ឺនដុល្លារអាមេរិក ៕

 

  • ស្ងាត់​ៗ​ Toyota Corolla Altis 2017 បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/03  Category:បច្ចេកវិទ្យា
Tags: