លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ផ្តាំ​យុវជន «​កុំ​មានការ​ភ័យខ្លាច​ក្នុងការ​ធ្វើ​ឲ្យ​មាន​កំហុស​» និពន្ធដោយ : ថ្មីៗ       July-03-2016, 9:19 pm         116

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ផ្តាំ​យុវជន «​កុំ​មានការ​ភ័យខ្លាច​ក្នុងការ​ធ្វើ​ឲ្យ​មាន​កំហុស​»«​កុំ​មានការ​ភ័យខ្លាច​ក្នុងការ​ធ្វើ​ឲ្យ​មាន​កំហុស ពីព្រោះ នេះ គឺជា​ភាព​ដ៏​ល្អប្រសើរ​មួយ​ក្នុងពេលដែល​អ្នក​នៅ​ក្មេង​»​។ នេះ​គឹជា​សារ​មួយ​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង ទៅកាន់​យុវជន​ក្នុង​ថ្ងៃ​ទិវា​យុវជន នា​ថ្ងៃទី​០៣ ខែកក្កដា​នេះ​។​

​ក្នុង​រូបភាព​លោត​ឡើងលើ​ដែល​ភ្ជាប់​ជាមួយនឹង​ស្នាមញញឹម លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​និយាយ​ជូនពរ​នា​ថ្ងៃ​«​ទិវា​យុវជន​»​តាមរយៈ​របស់លោក​ថា «​សូម​ឲ្យ​អ្នក​នៅតែ​ក្មេង បើទោះបីជា​អ្នក​នៅ​វ័យ​ណាក៏ដោយ​»​។

លោកនាយក​រដ្ឋមន្ត្រី បាន​និយាយថា «​សុបិន​របស់​អ្នក​ថ្ងៃនេះ អាច​ក្លាយជា​ចំណង់​របស់​អ្នក​នៅ​ថ្ងៃស្អែក​។ កុំ​ខ្លាច ក្នុងការ​បង្កើត​កំហុស ព្រោះ​នោះ​គឺជា​ភាពល្អប្រសើរ​ក្នុងពេល​អ្នក​នៅ​វ័យក្មេង​។ អ្នក​អាចធ្វើ​ពិសោធ​, ព្យាយាម​សាកល្បង និង​ស្វែងយល់​អ្វីដែល​អ្នក​អាចធ្វើ​។ រឿង​នៅខាងមុខ ពេលខ្លះ​មើលទៅ​គួរ​ឲ្យ​ភ័យខ្លាច តែ ត្រូវតែ​ឆ្ពោះទៅមុខ និង​បង្កើត​វា​ដោយ​ខ្លួន​អ្នក​ផ្ទាល់​»​។