ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់



កណ្ដាល​ ៖​ មាន​ភាព​ភ្ញាក់ផ្អើល​១​ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០២ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ត្រពាំង​តា​ណែម​​ទំហំ​៤០ គុណ៥០ ​ជម្រៅត្រឹម​ចង្កេះ​ មនុស្សចាស់ គោក ជុំវិញស្ថិតក្នុង​ភូមិ​តា​នូ​ ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្ត​កណ្ដាល ​ក្រោយ​ពី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ត្រូវ​បាន​ឃាតក​ច្រក​បាវ​យក​មក​ទម្លាក់​ចោល​ក្នុង​ត្រពាំង។

បើ​តាម​អ្នក​ភូមិ​រស់នៅ​ក្នុង​ឃុំ​​កើតហេតុ​បាន​និយាយ​ថា​ សព​នោះ​​មាន​សភាព​ស្អុយរលួយ​ហើម ​​ក្រោយ​ពី​​ត្រូវ​ឃាតក​សម្លាប់​ ហើយ​ច្រក​ចូល​​បាវ​យក​មក​ទម្លាក់​ចូល​ក្នុង​ត្រពាំង​ខាង​ជើង​ភូមិ​រហូតដល់​៣​ទៅ​៤​ថ្ងៃ​គ្មាន​អ្នកណា​មក​ដឹង។ លុះ​នៅវេលាម៉ោង១៤និង៣០នាទី​រសៀល​ថ្ងៃ​ទី​០២ ​ខែ​កក្កដា​ ​​អ្នកស្រុក​ក៏​បាន​​ប្រទះឃើញ​ រួច​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ ​និង​ធ្វើ​កោសល្យវិច័យ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្អាង​ភ្នំ​​ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ សាកសព​បុរស​វ័យ​​​២៥​ឆ្នាំ​ ត្រូវ​បាន​គេ​កាប់​ និង​រឹត​​.ក​ច្រក​ថង់​ខ្មៅ​​ ​ហើយ​យក​មក​ច្រក​បាវ​ដឹក​មក​ទម្លាក់​ក្នុង​ត្រពាំង​តែ​ម្ដង។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​លើ​ខ្លួន​សព​មាន​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​ និង​ទូរស័ព្ទ​បែក​អេក្រង់​១​គ្រឿង ​​ព្រម​ទាំង​មាន​ស្នាម​លើ​ដងខ្លួន ​ស្នាម​​កាំបិត​ចាក់​កាប់​ជាច្រើន​កន្លែង​​សង្ស័យ​ជា​រឿង​គំនុំ។

បើ​តាម​ឈ្មោះ​លិ​ត សុះ ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​ ត្រូវ​ម្តាយ​សព​​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ​លៃ លីន អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាង​សំណង់ ​រស់​នៅ​ក្នុង​ភូមិ​តា​នូ​ ឃុំ​ស្អាង​ភ្នំ ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល។ រូប​គេ​​បាន​បាត់​ខ្លួន​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​មក​​​ហើយ ហើយ​​មុន​ពេល​បាត់​ខ្លួន​ជនរងគ្រោះ​ជា​កូន​ បាន​សុំ​​គាត់​ទៅ​បុណ្យ​គេ​នៅ​ឯ​ភូមិ​ទួលសាលា​ ក្នុង​ឃុំ​ខាង​លើ។ ក្រោយ​ពី​​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ កូន​គាត់​បាន​យក​សោ​​ម៉ូតូ​មក​​​ឲ្យ​គាត់​(​​​ម្ដាយ​) ហើយ​​​រូប​គេ​​ក៏​បាន​យួរ​ស្រា​​ដើរ​ចេញ​បាត់​ទៅ​ លុះ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​មិន​ឃើញ​កូន​នៅ​ផ្ទះ ​រូប​គាត់​ក៏​សួរ​មិត្តភ័ក្ដិ និង​​គ្នីគ្នា ​តែ​រក​មិន​ឃើញ។ រហូត​​មក​ដល់​រសៀល​ថ្ងៃ​ទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ មាន​ដំណឹង​ថា​ ​​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ​​​ត្រូវ​គេ​ច្រក​បាវ​យក​មក​ទម្លាក់​ចោល​ក្នុង​ត្រពាំង​ខាងជើង​ភូមិ​តា​នូ​ មាន​សភាព​ស្អុយរលួយ ​ហើយ​ស្ទើរ​មិន​ស្គាល់​ភិន​ភាគ។ តែ​ចំណាំ​ខោ ​និង​អាវ​ បាន​ក្រុម​គ្រួសារ​ទៅ​មើល​ ហើយ​ស្គាល់​ភិន​ភាគ​ដឹង​ថា ​សព​​​កូន​ ក៏​រាយការណ៍​ដល់​​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​​​ និង​ប្រគល់​​​ឲ្យ​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។
ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ​លោក​អៀវ ចំរើន ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ​ឆ្លងតាម​លទ្ធផល ពិនិត្យ​ទីកន្លែង​ប្រទះឃើញ​សាកសព លទ្ធផល​កោសល្យវិច័យ ស្ដាប់​ចម្លើយ​សាក្សី​បំភ្លឺ ការកំណត់​បាន​អត្តសញ្ញាណ​ជនរងគ្រោះ បាន​ឈាន​ទៅ​កំណត់​បាន​ថា​ ជនរងគ្រោះ​ ឈ្មោះ លៃ លីន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជន ជាតិខ្មែរ មុខរបរ កម្មករ​សំណង់ ទីកន្លែង​កំណើត ភូមិ​តា​នូ ​ឃុំ​​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល អាសយដ្ឋាន​៖ ភូមិ​តា​នូ ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល។ យើង​ក៏​បើក​ការ​ស៊ើប​ជា​លទ្ធផល​នៃ​ពិនិត្យ​សព​ជនរងគ្រោះ :
-​សព​ច្រក​ក្នុង ថង់​ការុង​ពណ៌​ខៀវ ចងខ្សែ​លួស បាន​ស្រាយ​ការុង​ យក​សព​ធ្វើការ​ពិនិត្យ​៖
១.​ស្នាម​មុត ត្រចៀក​ខាងឆ្វេង​
២.​ស្នាម​មុត នៅ​ចុង​ចិញ្ចើម​ខាងស្ដាំ
៣.​ស្នាម​មុត ចំហៀង​ខាងឆ្វេង លើ​ចង្កេះ​
៤.​ស្នាម​មុត ក្រោយ​ចំ ទ​ទូល​ក្បាល​ផ្នែក​ខាង ក្រោយ​
៥.​ក្បាល​សព មាន​ច្រក​ថង់​ខ្មៅ នៅ​នឹង​ក មាន​រឹត​កៅស៊ូ​(​កៅស៊ូ​យឺត រឹត​កង់​)..។
លទ្ធផល​ស្រាវជ្រាវ​ស៊ើប​អង្កេត ( ១៩​ម៉ោង​កន្លះ​ក្រោយ​រក​ឃើញ​សាកសព​យើង​បំបែក​បាន​សំណុំរឿង​ឃាតកម្ម​មួយ​នេះ)។

ក្រោយ​ការពិនិត្យ​បាន​បញ្ចប់ បាន​ដំណើរការ​បើក​ការ​ស៊ើបអង្កេត​ជាបន្ទាន់ បន្ត​មកដល់​ថ្ងៃ​ទី​០៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩.០០​នាទី ឆ្លងតាម​ការស្រាវជ្រាវ​កម្លាំង​ជំនាញ កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ជាប់ពាក់ព័ន្ធ​សង្ស័យ ៖
១.​ឈ្មោះ ខេ​ម ខេង ភេទ​ប្រុស​អាយុ ២៩​ឆ្នាំ​ជនជាតិ​ខ្មែរ (​ប្ដី​)
២.​ឈ្មោះ​ចាប សុខ​ជឿន អាយុ ២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​(​ប្រពន្ធ​) អ្នក​ទាំង​០២ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។

តាម​ចម្លើយ​(​ប្ដី ប្រពន្ធ​) អ្នក​ទាំង​០២​បាន​ឆ្លើយ​សារភាព​ថា ​​៖
ទី​១.​ឈ្មោះ ខេ​ម ខេង (​ប្ដី​)​សារភាព​ថា​៖ ខ្លួន​ពិតជា​បាន​សម្លាប់​ឈ្មោះ លៃ លីន ពិតប្រាកដ​មែន​ដោយ​មូលហេតុ ឈ្មោះ លៃ លីន លបលួច ទាក់ទង​ស្រឡាញ់​ប្រពន្ធ​របស់ខ្លួន ហើយ​ខ្លួន​ក៏​តាម​ទាន់ ពេល​អ្នក​ទាំង​០២ ឱប​ថើប​គ្នា​ហើយ​បាន​សួរដេញដោល ប្រពន្ធ​សារភាព​ថា ​៖ ខ្លួន​ចាញ់បោក​ការ​លួងលោម របស់គេ​(​ជនរងគ្រោះ​)។ បន្ទាប់មក​ឈ្មោះ​ខេ​ម ខេង បាន​ប្រាប់​ប្រពន្ធ​ឲ្យ​ខ​ល​ហៅ តាម​ទូរស័ព្ទ​ទៅ​ឈ្មោះ​លៃ លីន មក​ដើម្បី​សម្លាប់។
-​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ឆ្នាំ ២០១៦ វេលា​ម៉ោង ២១.០០​នាទី​យប់ ខ្លួន​បាន​ឲ្យ​ប្រពន្ធ ខ​ល​ណាត់​ហៅ ឈ្មោះ លៃ លីន មកជួប​នៅផ្ទះ ហើយ​ខ្លួន​បាន​រៀបចំ ចរន្តអគ្គិសនី​ដើម្បី​ត្រៀម​ឆក់ ពេល​ឈ្មោះ លៃ លីន មកដល់​ផ្ទះ​ខ្លួន ក៏​យក​ប្រដាប់​ឆក់ នោះ​ឆក់​ទៅលើ ឈ្មោះ លៃ លីន បណ្ដាល ឲ្យ សន្លប់​ហើយ ក៏​យក​ត្បូងចប វាយ​លើ​ក្បាល​បន្ថែមទៀត។ បន្ទាប់មក ក៏​យក​ថង់​ប្លាស្ទិក​ ច្រក​ក្បាល ​យក​កៅស៊ូ រឹត​កង់ រឹត​ក​បន្ថែម​កុំ​ឲ្យ​ចេញ ឈាម និង​យក​​ការុង​ មាន​ថង់​​ប្លាស្ទិក​ខាងក្នុង​ច្រក​សាកសព សែង​០២​នាក់ ប្ដី ប្រពន្ធ យក​មក​ទម្លាក់​ចោល នៅ​ត្រពាំង​តា​ណែម ដែលមាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ រួច​ងូតទឹក​ចូលដេក។ ចំណែក ចបកាប់ ទុក​ក្នុង​រោង​គោ និង​ខ្សែភ្លើង ដែក ដង​ឫស្សី ទុក​នៅ​ក្រោមគ្រែ ក្នុងផ្ទះ។

ទី​២. ឈ្មោះ​ចាប សុខ​ជឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ប្រពន្ធ​)​បាន​សារភាព​ថា​៖ ខ្លួន​បាន​ទាក់ទង​មាន​ស្នេហា លួចលាក់ ជាមួយ ឈ្មោះ លៃ លីន ក្នុង​ខែ​០៤ ឆ្នាំ​២០១៦ ហើយ​បាន​ដេក​ជាមួយគ្នា​ចំនួន​០២​ដង ក៏​បែកការណ៍ ដឹង​ដល់​ប្ដី​សួរនាំ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ ២០១៦​វេលា​ម៉ោង ១៦.០០​នាទី ប្ដី​បាន​ឲ្យ ប្រពន្ធ ខ​ល​ទាក់ទង​ហៅ​ឈ្មោះ លៃ លីន មក​ផ្ទះ។ ដល់​ថ្ងៃទី​២៤.០៦ .២០១៦ ម៉ោង ១៩.០០​នាទី ឈ្មោះ​លៃ លីន បានខ​ល មក​ខ្លួន​សួរ​ថា​៖ ប្ដី​អូន​ឯង​នៅផ្ទះ​ឬ​អត់ ? បាន​ឆ្លើយថា​៖ គាត់​អត់​នៅទេ ចាំ​ម៉ោង​៩ ម៉ោង​១០​ចាំ​មក​(​ពេល​និយាយ​ប្ដី​នៅក្បែរ​ដែរ​)​។ ពេល​ឈ្មោះ លៃ លីន មក​ជិត​ដល់ ក៏​ខ​លម​កថា​៖ បង​ទៅដល់​ឥឡូវ​ហើយ ពេល​ឈ្មោះ លៃ លីន មកដល់ ប្ដី​របស់ខ្ញុំ គាត់​ឈរ​ក្បែរ​ទ្វារ រោង​បាយ ចំណែក​ខ្លួន​បាន​ឡើង​ដេក​លើ​គ្រែ គ្រលំ​ភួយ​ដេក ភ្លាមនោះ​ឮ​សូរសំឡេង​បើក ទ្វារ និង​សំឡេង ឈ្មោះ​លៃ​លីន ស្រែក​ថីៗ ក៏​ស្ងាត់​បាត់ទៅ ខ្លួន​ក៏​ងើបឡើង​បញ្ចាំង​ភ្លើង​ទូរស័ព្ទ​ទៅ ឃើញ​ឈ្មោះ​លៃ លីន ដេក​នៅ​​លើ​ដី ចំណែក​ប្ដី របស់ខ្លួន​កាន់ ចបកាប់​នៅ​នឹង​ដៃ ហើយ​បាន​ហៅ​ខ្លួន​ថា​៖ អូ​នរក​បាវ​ពេល​បាន​បាវ ខ្លួន​ក៏​បាន​ជួយ​ច្រក​សព ហើយ​សែង​០២​នាក់​ប្ដី យក​សព ទៅ​បោះចោល​នៅ​ត្រពាំង​តា​ណែម រួច​ក៏​ងូតទឹក​ចូលដេក។

នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ស្នងការ​បាន​បន្ត​ទៀត​ថា ​វត្ថុតាង​ចាប់​យក​(​នៅ​ទីកន្លែង​កើតហេតុ​) ៖
១-​ចបកាប់ ដង​ឬ​ស្សី ប្រវែង ០.៩១​ស​.​ម ផ្លែ​ចប ទំហំ​ ១១​ស​.​ម មុខ​ផ្លែ ៦​ស​.​ម​
២-​រ៉ូឡូ​ខ្សែភ្លើង ពណ៌​ក្រហម ចំនួន​០១ មាន​ខ្សែភ្លើង ៦ ម៉ែត្រ​
៣-​ខ្សែភ្លើង​ពណ៌​ស ទំ​ហ៊ំ ២​គុណ​១ ប្រវែង ៥.៤ ម៉ែត្រ​
៤-​ឫស្សី​ដង​ឆក់ ប្រវែង​១​ម៉ែត្រ​
៥-​ដែក កង រង្វង់​ផ្ចិត ៥២​ស​.​ម ចំនួន​០១
ការ​សន្និដ្ឋាន​៖ ករណី​ឃាតកម្ម ដោយមាន​ការ​គ្រោង​រៀបចំ គិតទុក​ជាមុន ផ្ដើមចេញពី​អំពើ ផិតក្បត់​(​ប្រពន្ធ​មាន​ស្នេហា​ក្រៅ​ផ្ទះ​ជាមួយ​រងគ្រោះ​) បង្ក​ឲ្យ​មាន​គំនុំ​ សងសឹក ទើប​រៀបចំ​គម្រោង ការសម្លាប់ ដោយ​ត្រៀម​រៀបចំ​ឧបករណ៍ ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់ ដើម្បី​ដោះ ស្រាយ​គំនុំ និង​បញ្ចប់​ស្នេហា ត្រីកោណ។

នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ស្នងការ​ដដែល​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ​ករណី​​ ឃាតកម្ម​នេះ កើតហេតុ​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ជនរងគ្រោះ​ត្រូវ​បាន​សម្លាប់​នៅ​យប់​ថ្ងៃ​ទី២៣.០៦.២០១៦ នៅ​វេលា​ម៉ោង​២១ យប់ មាន​រយៈពេល​១០​ថ្ងៃ គិត​មកដល់​ថ្ងៃ​ទី​០២.០៧.២០១៦ សំណុំរឿង​ឃាតកម្ម ត្រូវ​បាន​បំបែក​មាន​រយៈពេល មិន​ដល់​១​ថ្ងៃ។ គិត​ទៅ​ស្នេហា​មាន​ឥទ្ធិពល​ដល់​ថ្នាក់​នេះ​ផង​ហ្ន៎​…​ពិតជា​គួរ​ឲ្យ​ខ្លាច​មែន​…..???

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់

ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ​បំបែក​សំណុំរឿង​ឃាតកម្ម​ ​ផ្ដើម​ចេញ​ពី​អំពើ​ផិត​ក្បត់