Q&A : តើ​ការ​បបោសអង្អែល​ដើម្បី​ឲ្យ​ទទួលបាន​ក្តី​សុខ​ អាចមាន​ផ្ទៃពោះ​ដែរ​ទេ ?

6 Videos


សំណួរ ៖ នាងខ្ញុំនិងគូស្នេហ៍នៅមិនទាន់បានអីៗជាមួយគ្នាទេពួកយើងទាំងពីរនាក់រង់ចាំក្រោយរៀបការហើយទើបរួមដំណេកជាមួយគ្នា ។ ប៉ុន្តែដោយសារតែគូស្នេហ៍នាងខ្ញុំជាបុរសដែលមានតម្រូវការផ្លូវភេទខ្លាំងដូចនាងខ្ញុំដែរគាត់បានបបួលនាងខ្ញុំមានអីៗជាមួយគាត់តែផ្នែកខាងក្រៅមិនស៊ីជម្រៅមិនស៊កបញ្ចូល ។ នាងខ្ញុំចង់ដឹងថាតើការបបោសអង្អែលរាងកាយផ្នែកខាងក្រៅដើម្បីឱ្យទទួលបានសេចក្តីសុខផ្លូវភេទដោយមិនស៊កបញ្ចូលបែបនេះវាអាចធ្វើ ឱ្យមានផ្ទៃពោះដែរឬអត់ ?

P9

Q&A : តើ​ការ​បបោសអង្អែល​ដើម្បី​ឲ្យ​ទទួលបាន​ក្តី​សុខ​ អាចមាន​ផ្ទៃពោះ​ដែរ​ទេ ?

ចម្លើយ ៖ ប្រសិនបើវាជាល្បែងលើគ្រែមួយដែលមិនមានការស៊កបញ្ចូលពោលគឺគ្រាន់តែធ្វើការបបោស អង្អែលរាងកាយឱ្យគ្នាតែផ្នែកខាងក្រៅឬបំពេញចំណង់ផ្លូវភេទឱ្យគ្នាបែបនេះវាមិនធ្វើឱ្យមានផ្ទៃពោះអ្វីទេហើយសកម្មភាពសិចបែបនេះភាសាបច្ចេកទេសគេហៅថា «Small Sex» ។ ប៉ុន្តែមិនមែនបានសេចក្តីថាគ្មានការប្រឈមសោះនោះទេការប្រឈមនៅទីនេះគឺសំដៅទៅលើការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងមិនឱ្យជ្រុលហួសឬទប់អារម្មណ៍មិនបានក៏មានសិចដោយការស៊កបញ្ចូលហើយបាញ់ទឹកចូលដោយពុំបានការពារអ្វីទាំងអស់ បែបនេះឱកាសមានផ្ទៃពោះតែងតែមានខ្ពស់ ៕