៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

6 Videos


មិនមែនគ្រប់គ្នានៅពេលរួមរក្សហើយសុទ្ធសឹងតែមានភាពពុះកញ្ជ្រោល និង ទទួលបានសេចក្តីសុខទាំងអស់ទេ ក្រៅពីនេះថ្វីដៃក្នុងការបញ្ឆេះអារម្មណ៍ផ្លូវភេទក៏មិនបានកើតឡើងចំពោះតែបុរសតែភាគីម្ខាងនោះដែរ គឺចាំាបាច់ត្រូវតែមានការចូលរួមពីស្ត្រី ។ ទាំងស្ត្រី ទាំងបុរស តែងប្រាថ្នាដូចគ្នា គឺចង់បានសេចក្តីសុខពេញទីរៀងរាល់ពេលដែលពួកគេរួមភេទជាមួយគ្នា ។

P9

៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

ទោះបីយ៉ាងណា សម្រាប់សេចក្តីប្រាថ្នារបស់បុរសដែលចង់បានពេលរួមភេទ ក៏មិនចាញ់ពីស្ត្រីឡើយ ។ នេះជាសេចក្តីប្រាថ្នា ៥ យ៉ាងរបស់បុរស ដែលស្ត្រីគប្បីឈ្វេងយល់បានដូចជា ៖

១ – ចង់ឱ្យស្ត្រីវាយលុកខ្លះ

៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

ពេលខ្លះការរួមភេទ បុរសគេមិនចង់បានជាភាគីបើកឆាកវាយលុករហូតទេ ពោលគឺគេក៏ចង់ឱ្យស្ត្រីជាអ្នកផ្តើម និង បំពានលើរូបគេមុនដូចគ្នា ។ ទោះបីយ៉ាងណា សេចក្តីប្រាថ្នានេះភាគច្រើនស្ត្រីមិនបានឆក់ឱកាសយកទេ ។

តាមការស្រាវជ្រាវកន្លងមកដែរបង្ហាញថា បុរសខ្លះនៅពេលត្រូវបានភាគីស្ត្រីវាយលុកមុនធ្វើឱ្យគេទទួលបានសេចក្តីសុខច្រើនទ្វេរដងដែលមិនធ្លាប់មានកន្លងមក ។ បុរសក្នុងចំណោមនេះ ខ្លះបានប្រាប់ថា គេទទួលអារម្មណ៍ប្លែកៗនៅពេលធ្លាប់តែជាភាគីវាយលុកមុន ប៉ុន្តែនៅពេលដែលស្ត្រីវាយលុកមុន ហើយគេដេកចាំទទួលការបំបោសអង្អែលនោះ ពួកគេប្រាប់ថាមានសេចក្តីសុខយ៉ាងចម្លែកកើតឡើង ។

២ – សម្លៀកបំពាក់ដេកយប់ដែលស៊ិចស៊ី

៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

ទោះបីថា បុរសភាគច្រើនមិនបានចាប់អារម្មណ៍ទៅលើភាពស៊ីវីល័យពិតមែន ប៉ុន្តែយ៉ាងណាសម្រាប់ឈុតសម្លៀកបំពាក់ប្រើសម្រាប់រួមភេទដែលមានលក្ខណៈស៊ិចស៊ីនោះ ជារបស់មួយដែលទាក់ទាញឱ្យបុរសមានការពុះកញ្ជ្រោលអារម្មណ៍ផ្លូវភេទមិនតិចដែរទេ ។ បុរសខ្លះប្រាប់ថា ភាពស៊ិចស៊ីរបស់ឈុតដេកដែលឆ្លុះសាច់ ធ្វើឱ្យពួកគេបានឃើញហើយកើតអារម្មណ៍ជាងការដែលត្រូវបានស្ត្រីដោះសម្លៀកបំពាក់អស់សល់តែខ្លួនននលគោកនោះទៅទៀ ។

៣ – បុរសក៏ចង់បានការបំបោសអង្អែលដូចស្ត្រីដែរ

៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

មិនថាជាស្ត្រីទេដែលប្រាថ្នាចង់បានការបំបោសអង្អែលដោយក្តីថ្នាក់ថ្នម ប៉ុន្តែសម្រាប់បុរសវិញឃើញថា គេក៏ចង់បានរបស់នេះមួយដូចគ្នា ។ ទោះបីថា បុរសគេឃើញថាងាយនឹងកើតអារម្មណ៍ផ្លូវភេទជាងស្ត្រី និង ងាយឆាប់ឈានដល់កំពូលពិតមែន ប៉ុន្តែការចង់បានបំបោសអង្អែល និង ការថ្នាក់ថ្នមពីស្ត្រីតែងកើតមានឡើងដូចគ្នា ។

៤ – កុំនិយាយច្រើន

៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

ជាការពិតទោះបីគេថា ការនិយាយសាសាងក្នុងពេលរួមភេទដើម្បីបំពេរអារម្មណ៍ និង ផ្តល់ភាពផ្អែមល្ហែមយ៉ាងជ្រាលជ្រៅបែបណាក្តី ប៉ុន្តែយ៉ាងណាចំពោះអំឡុងពេលរួមភេទបើយើងប្រើឱកាសនេះ សម្រាប់បញ្ចេញវោហាមិនចេះចប់មិនចេះហើយនោះ ឃើញថាវាជារឿងគួរឱ្យធុញទ្រាន់ និង នឿយណាយ ។
ត្រូវចងចាំថា អំឡុងពេលនេះដែលបុរសគេចង់បានបំផុតនោះ គឺសំឡេងថ្ងួចថ្ងូរ និង សំឡេងទទួលបានសេចក្តីសុខពេញលេញរបស់អ្នកតែប៉ុណ្ណោះ ។

៥ – ចូលចិត្តភាពទាក់ទាញ

៥ សេចក្តីប្រាថ្នា​ដ៏​ស្រៀវ​ស្រើប ដែល​បុរស​ចង់បាន​បំផុត​

ដូចដែលយើងបានដឹងជាក់ហើយថា បុរសចូលចិត្តភាពសប្បាយ និង ពិសេសចូលចិត្តភាពភ្ញាក់ផ្អើល ។ បើទោះបីថាចំណុចនេះគេមិនធ្លាប់ដែលហើបមាត់និយាយក្តី ប៉ុន្តែអារម្មណ៍ដែលបង្កប់ក្នុងចិត្តរបស់គេភាគច្រើនតែងប្រាថ្នាចប់បានបែបនេះជាប្រចាំ ។ ហេតុនេះបើស្ត្រីចេះបង្កើតនូវវិធីសាស្ត្រថ្មីៗ ឬ ផ្លាស់ប្តូរបរិយាកាសដែលគួរភ្ញា្ក់ផ្អើល និង ភាពទាក់ទាញនោះ ឃើញថា វានឹងផ្តល់នូវសេចក្តីសុខដល់គេមិនតិចនោះទេ ។ ពណ៌របស់ឈុតដេកយប់ក៏ទាក់ទាញដល់អារម្មណ៍បុរសចំពោះពណ៌ឈុតក្នុងក៏ជាចំណែកមួយសម្រាប់ទាក់ទាញបុរសដូចគ្នា ។ ក្នុងនេះដូចជាបុរសខ្លះយល់ឃើញថាខោក្នុងឈុតពណ៌សមើលទៅគួរចង់ស្ទាបអង្អែលឬចាប់កាន់ ប៉ុន្តែផ្ទុយមកវិញបើជាណ៌ខ្មៅគេមិនចូលចីត្តឡើយព្រោះថា វាជាពណ៌ដែលគេមិនចូលចិត្ត ។ ដូចនេះបើស្ត្រីដែលឆ្លាតវាងវៃដឹងថាដៃគូរបស់ខ្លួនចូលចិត្តពណ៌ណាមួយ នោះគប្បីរកពណ៌ដែលដៃគូរចូលចិត្តប្រើជាប្រការល្អបំផុត ៕

                                                    ដេប៉ូ   ( Spicy )