ថវិកា​១៨​លាន​រៀល​ ដែល​បាន​មកពី​បុណ្យ​ផ្កា​សាមគ្គី​របស់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ប្រគេន​ដល់​វត្ត​ម្រុំ​សម្រាប់​កសាង

កំពង់ស្ពឺ​ ៖ ​កាលពី​​រសៀល​ថ្ងៃ​សៅរ៍​ ១៣​រោច​ ខែជេស្ឋ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ លោក​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​រួមនឹង​នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ​ទាំងអស់​ បាន​នាំ​បច្ច័យ​ចំនួន ១៨,០០០,០០០​រៀល បាន​មក​ពី​ការ​រួមចំណែក​បុណ្យផ្កា​ប្រាក់​រស្មី​សាមគ្គី​ដើម្បី​ប្រមូល​បច្ច័យ​ ចូលរួម​ចាប់មគ្គផល​ពី​សំណាក់​នាយទាហាន នាយទាហានរង​កងរាជអាវុធហត្ថ​យក​មក​ ប្រគេន​ព្រះសង្ឃ​សម្រាប់​កសាង​សាលា​ពុទ្ធិក​-​របង និង​សង់​សំណង់​ការ​កសាង​នា​ពេល​កន្លងមក​ សមិទ្ធផល​នានា​ក្នុង​វត្ត​ម្រុំ​ខាងជើង​ស្ថិត​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

លោក​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន​ មេបញ្ជាការ​បាន​ឲ្យ​ដឹង​ថា ប្រាក់ ១៨​លាន​រៀល​ ដែល​បាន​យក​មក​ប្រគេន​ដល់​ព្រះសង្ឃ ​ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​វត្ត​ម្រុំ​នា​ពេល​នេះ គឺ​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​មាន​នាយ​ទា​ហាន​ នាយទាហានរង​ទាំងអស់ បាន​រួបរួម​គ្នា ព្រមទាំង​អស់លោក លោកស្រី ក្នុង​ខេត្ត​ផ្តើមធ្វើ​បុណ្យផ្កា​រស្មី​សាមគ្គី​នេះ​ឡើង ក្នុង​គោលបំណង​នាំ​បច្ច័យ​ទាំងនេះ​មក​ប្រគេន​សម្រាប់ ការកសាង សមិទ្ធផល​ថ្មីៗ​ និង​សង​ថ្លៃ​សមិទ្ធផល​ដែល​កសាង​រួច​ តែ​មិនទាន់​សង​គេង​រួច​ផង​ដែរ។

លោក​មេ​បញ្ជាការ​បន្តថា នៅថ្ងៃនេះ​កងរាជអាវុធហត្ថ​បានរួម​គ្នា​ប្រមូល​បច្ច័យ ដើម្បី​មក​កសាង​វត្ត​ម្រុំ​ខាងជើង ហើយ​កម្លាំង​អាវុធហត្ថ​នឹង​បន្ត​សកម្មភាព​នេះ​ដល់​វត្ត​ផ្សេង​ទៅតាម​លទ្ធភាព​របស់​អង្គភាព ដែលជា​កម្លាំង​ចលករ​មួយ​បម្រើ​ដល់​​វិស័យ​ព្រះ​ពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​នៃ​​​​ពុទ្ធបរិស័ទ​របស់​ពលរដ្ឋ​កម្ពុជា​យើង។ ក្នុងនាម​លោក​ជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ត​ទាំង​មូល​ សូម​ឧទ្ទិស​ទាន​ដែល​ឯកឧត្តម លោកជំទាវ បងប្អូន លោក លោកស្រី ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ដែល​ចូលរួម​ចាប់មគ្គផល ក្នុង​កម្មវិធី​ផ្កា​រស្មី​សាមគ្គី​នា​ថ្ងៃ​នេះ​ សូម​អនុមោទនា ទទួលយក​ចំណែក​បុណ្យ​តាម​កម្លាំង​សទ្ធា ជ្រះ​ថ្លា​រៀងៗ​ខ្លួន​កុំបី​ខាន៕