បង្ក្រាប​សង្វៀន​ភ្នាល់​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស​៥​នាក់

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​ស្អាង បាន​ធ្វើការ​បង្ក្រាប សង្វៀន​ភ្នាល់​ជល់​មាន់​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១០​និង​៥៤​នាទី ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា នៅ​ចំណុច​ចំការ​ស្វាយ ស្ថិត​នៅ​ភូមិ​ពោធិ​តា​ប៉ា​ង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង ភ្នាល់​ជល់​មាន់បាន​ចំនួន​៥​នាក់​។ មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៥​នាក់​ដែល​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ បេ មួយ​ហៀ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​មាន់ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

ទី​២-​ឈ្មោះ ខេន សុរ​ដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខងារ​សិក្ខាកាម​បរិញ្ញាបត្រ​នីតិសាស្ត្រ​នគរបាល មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ទី​៣-​ឈ្មោះ ម៉ូ​វ សិ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។ ទី​៤-​ឈ្មោះ មួន សា​ម៉េ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត​ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ និង​ទី​៥-​ឈ្មោះ ឆែម ឆេ​ន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក​នៅ​កន្លែង​កើតហេតុ​មាន​ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​ស្គុ​ប​ពី​ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1CW-8276 និង​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-1986​។ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នគរបាល​ស្រុក​ស្អាង បាន​ទទួល​ព័ត៌មាន​ថា មាន​សកម្មភាព លេងល្បែង​ស៊ីសង​ខុសច្បាប់ ភ្នាល់​ជល់​មាន់នៅ​ភូមិ​ពោធិ​តា​ប៉ា​ង ឃុំ​ស្វាយ​ប្រទាល ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ​កន្លែង​ជល់​មាន់​ខាងលើ ធ្វើការ​ឃាត់ខ្លួន​បាន​អ្នក​មក​ជល់​មាន់​ចំនួន​០៥​នាក់ និង​វត្ថុ​តាង​ខាងលើ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕