ស្រុក​បន្ទាយ​អំពិល​ប្រារព្ធ​ពិធី​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

ឧត្តរមានជ័យ ​៖​ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៦ លោក​ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល ​បាន​ដឹកនាំ​កម្លាំង​២០​នាក់ ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ឆ្នាំ​១៩៥១ ​ដល់​ឆ្នាំ​២០១៦។

ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​នេះ បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បន្ទាយ​អំពិល ក្រោម​អធិបតីភាព លោក​ស៊ី ប្រា​សិទ្ធ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​បន្ទាយ​អំពិល មាន​សមាជិក​ចូលរួម​សរុប​២៧៩​នាក់។ ក្នុង​ពិធី​នោះ ផង​ដែរ ​ដោយ​មាន​ការអនុញ្ញាត​ពី លោក​ គណៈ​អធិបតី លោក​អធិការ បាន​ផ្សព្វផ្សាយ​ដល់ លោក​មេភូមិ មេឃុំ ព្រមទាំង សមាជិក​ដែល​ចូលរួម​អង្គ​ពិធី អំពី​ផែន ការ​ចុះ​យុទ្ធនាការ​បំពេញបែបបទ​ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក​បន្ទាយ​អំពិល៕