​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

​មនុស្ស​​យ៉ាង​​តិច​​​​ ៥​០​​នាក់​​ ​ត្រូវ​បាន​​​​​​សម្លាប់​ ​ក្រោយ​​ធ្លាក់​​​ភ្លៀង​​ដូច​គេ​​ហែក​មេឃ​​​​បង្ក​ជា​គ្រោះ​​​ទឹក​ជំនន់ និង​​រអិល​បាក់​ដី​​នៅ​​​​រដ្ឋ​ Uttarakhand ​ភាគ​ខាង​​​​ជើង​ប្រទេស​​ឥណ្ឌា​​​​​​​​​​នៅ​ថ្ងៃ​​ម្សិលមិញ​។​

 

​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

 

​​​​​​​​​​​​​​មនុស្ស​ជា​ច្រើន​នាក់​​​​​កំពុង​បាត់​ខ្លួន​​ ​ដោយ​ស្រុក​ Chamoli និង​ Pithoragarh ​កំពុង​ទទួល​រង​ឥទ្ធិពល​​អាក្រក់​​​ជាង​​គេ​​បំផុត។​ ​​​​ក្នុង​រដ្ឋ​​មួយ​នេះ​ ​មនុស្ស​​ចំនួន​​ ១៨​នាក់​​ ​​ត្រូវ​បាន​គេ​អះអាង​ថា​ស្លាប់​ ដោយ​ ១៥​នាក់​​​មក​ពី​ស្រុក Pithoragarh ​ហើយ​​ចំនួន​​អ្នក​​ស្លាប់​​​ត្រូវ​​គេ​​​​​រំពឹង​ថា​​នឹង​កើន​ឡើង​បន្ត​​ទៀត​។ នេះ​​បើ​តាម​ការ​បញ្ជាក់​​របស់​អ្នក​នាំ​ពាក្យ​​​ការិយាល័យ​​នាយក​រដ្ឋ​មន្ត្រី​​​​​​លោក​ Om Praksah Sati​ ​នៅ​ថ្ងៃ​អាទិត្យ​​ម្សិលមិញ។​
​​​​​​​​​​​​​
ចំណែក​​មនុស្ស​រាប់​​ពាន់​​នាក់​​​​​ទៀត​ ​​ត្រូវ​​គេ​​​ព្រួយបារម្ភ​​​​​កំពុង​​ជាប់​​​​​​តែលតោល​​​​ក្នុង​​ផ្ទះ​ ខណៈ​​​​​​ការ​បាក់​ដី​បាន​​បិទ​​​ខ្ទប់​​​ផ្លូវ​​រាប់​រយ​ខ្សែ​។​ អាជ្ញាធរ​​​ប្រចាំ​រដ្ឋ​​​ បាន​ស្នើ​​ប្រជាជន​​រស់​នៅ​តាម​​តំបន់​ទំនាប​ឲ្យ​ចាក​ចេញ​​​​​​ទៅ​កន្លែង​សុវត្ថិភាព​​​ជា​បន្ទាន់​។

 

​ក្រុម​​​ជួយ​សង្គ្រោះ ​កំពុង​ដុត​ដៃ​ដុត​ជើង​មិន​ហ៊ាន​​សម្រាក​​​ឡើយ​ ​ប៉ុន្តែ​​ទឹក​​ភ្លៀង​​​​​​​​បន្ត​​ធ្លាក់​​​ធ្វើ​​ឲ្យ​រារាំង​​ដល់​ដំណើរ​ការ​​​​​​​សង្គ្រោះ​​របស់​​ពួក​គេ​​​ ​ហើយ​​ជំនន់​​នេះ​បាន​​ធ្វើ​​ឲ្យ​​ទឹក​​ទន្លេ​​​​កើន​កម្ពស់​​​​ជិត​​ដល់​​កម្រិត​​គ្រោះ​​ថ្នាក់​​ថែម​ទៀត៕

 

​ឥណ្ឌា​​​ស្លាប់​យ៉ាង​តិច​​​​៥​០​នាក់​​​​ ដោយសារ​ធ្លាក់​​ភ្លៀង ​និង​បាក់​ដី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ABC