ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៦)

ភាគ​ទី​១៦
ជូធុង​ឆ្លើយ​ថា៖
«សព​ស្ពាន់​ជា​ប្ដី​ឈ្មោះ​តាន់សាងហុង មក​ពី​មុខ​វា​មាន​សម្បុរ​ក្រប​ប្រឿងៗ​ដូច​សម្បុរ​ស្ពាន់ ហើយ​មិន​ដែល​ប្រែ​ទឹក​មុខ​ឱ្យ​គេ​ដឹង​ថា​វា​សប្បាយ ឬ​ព្រួយ​ឡើយ គឺ​មាន​សភាព​ដូច​មនុស្ស​ស្លាប់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ឱ្យ​ឈ្មោះ​វា​ថា​សព​ស្ពាន់។
ហានសាវយុង​ក៏​ឆ្លើយ​ថា៖
«បើ​អ៊ីចឹង​មុខ​ស្រី​ដែល​ជា​ប្រពន្ធ​វា​នោះ ប្រហែល​ជា​ខ្មៅ​ស្គឹល​ហើយ​មើល​ទៅ បាន​ជា​គេ​ឱ្យ​ឈ្មោះ​ថា​សព​ដែក​មែន​ទេ​បង?»
ជូធុង​ឆ្លើយ​ថា៖
«ហ្នឹង​ហើយ​អូន ស្រី​នោះ​ឈ្មោះ​ម៉ីឆាវហ្វុង។»

 

នាង​ហានសាវយុង​ដេញ​សួរ​ទៀត​ថា៖
«ចុះ​បង​ហើចិនអើ​ថា​ស្នៀត​ម្រាម​ដៃ​ដែក​នោះ តើ​ពូកែ​យ៉ាង​ណា​ទៅ?»
ជូធុង​ឆ្លើយ​ឡើង​ថា៖
«រឿង​នេះ ​បង​ក៏​មិន​ដែល​ឮ​ដែរ»
នាង​ហានសាវយុង​សញ្ជឹង​គិត​មួយ​សន្ទុះ​​ក៏​ឆ្លើយ​ឡើង​ថា៖
«ម្ដេច​ក៏​បង​ហើចិនអើ​មិន​រំលឹក​រឿង​នេះ​សោះ ឬ​មួយ​ក៏…។»

 

នាង​ហានសាវយុង​មិន​ទាន់​នឹង​ពោល​ចប់​សម្ដី​ផង ជូធុង​លូក​ដៃ​ទៅ​ខ្ទប់​មាត់​នាង​ ហើយ​ចង្អុល​ទៅ​ខាង​ជើង​ភ្នំ។ នាង​ហានសាវយុង​ក្រឡេក​មើល​តាម​ចង្អុល​ដៃ​ នៅ​ក្រោម​ពន្លឺ​រស្មី​ចន្ទ្រា​ នាង​បាន​ឃើញ​ច្បាស់​ស្រមោល​មនុស្ស​ម្នាក់​យ៉ាង​ធំ​ កំពុង​តែ​រត់​យ៉ាង​លឿន​សំដៅ​មក​លើ​ភ្នំ​ នាង​គិត​ក្នុង​ចិត្ត​ថា គួរ​ឱ្យ​សរសើរ​ដល់​ការ​វាងវៃ​របស់​ជូធុង​ណាស់ ព្រោះ​គេ​និយាយ​បណ្ដើរ​ប្រុង​ស្មារតី​បណ្ដើរ មិនមែន​ដូច​នាង​គិត​តែ​និយាយ​ភ្លេច​ខ្លួន​ដូច្នោះ​ទេ។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​១៦)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ